ព័ត៌មានទាន់ហេតុការណ៍៖

សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​នៅ​លើ​ដើម​កៅស៊ូ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រទះ​ឃើញ​ស្លាប់​ដោយ​ចងក​ នៅ​លើ​ដើម​កៅស៊ូ​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ឡូត៍​លេខ​89A​ ក្នុងភូមិ​ 8-10​ ឃុំ​ថ្ម​ពេជ្រ​ ស្រុក​_​ខេត្ត​ត្បូងឃ្មុំ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​មុន​ ពេល​កើតហេតុ​ មាន​ប្រជាពលរដ្ឋ​ ម្នាក់​ឈ្មោះ​ អ៊ិ​ន​ ធឿ​ន​ ភេទ​ ស្រី​អាយុ​43​ ឆ្នាំ​នៅ​ភូមិ​គោល​ ឃុំ​រកា​ព​ប្រាំ​ ស្រុក​ត្បូងឃ្មុំ​ ដែល​ជា​កម្មករ​បាន​ជិះ​កង់​ទៅ​ជម្រះ​ស្មៅ​នៅ​ឡូត៍​77B​ ។​ លុះ​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អន្ត​សញ្ញាណ​ ។​

​បន្ទាប់​មក​បាន​រាយការណ៍​ ដល់​សមត្ថកិច្ច​ ពេល​នោះ​សមត្ថកិច្ច​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​នៅ​នឹង​កន្លែង​កើតហេតុ​បានឃើញ​សាកសព​មាន​ អាយុ​ប្រហែល​40​ ឆ្នាំ​មាន​កម្ពស់​1.59m​ ស្លៀក​ខោខ្លី​ ពណ៌​ក្រហម​ ត្រឹម​ជង្គង់​ អត់​ពាក់អាវ​ មាន​ចាក់​សាក់​នៅ​ដៃ​ទាំង​សងខាង​ បាន​ធ្វើ​អន្ត​ឃាត​ ដោយ​យក​ក្រមា​ក្រហម​ចងក​ ទៅ​នឹង​ដើម​កៅស៊ូ​កម្ពស់​២​ម៉ែត្រ​ជាង​ ។​

​សមត្ថកិច្ច​បាន​បន្ត​ថា​ ក្រោយ​ត្រួតពិនិត្យ​ ឃើញ​ថា​ សាកសព​ ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អន្ត​ឃាត​ដោយ​ចងក​ ខ្លួនឯង​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រក្សា​ទុក​នៅ​នឹង​កន្លែង​កើតហេតុ​រង់ចាំ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​ ៕​ វ​ណ្ណះ​

 

ss dde dd aa


ចែករំលែក៖