ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានងារជាមន្ត្រីអគ្គិសនីត្រូវ​ភ្លើង​ឆក់​ស្លាប់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរសជាមន្ត្រី​អគ្គិសនី​ម្នាក់​ត្រូវ​បាន​ឆក់​ស្លាប់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​បង្គោល​ភ្លើង​មួយ​កន្លែង​ តាម​បណ្តោយ​ផ្លូវ​ឧ​ញ៉ា​ម៉ុង​រិ​ទី្ធ​ ភូមិ​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ខណៈ​ដែល​ជន​រង​គ្រោះ​ឡើង​ត​បណ្តាញ​ខ្សែភ្លើង​ប៉ះ​នឹង​ខ្សែ​នោះ​ មានមុខ​តំណរ​ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​

​ប្រភព​បាន​រាយការណ៍​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ អេ​ង​ ហំ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មន្ត្រី​បំរើ​ការងារ​នៅ​អង្គភាព​ អគ្គិសនី​កម្ពុជា​ បច្ចុប្បន្ន​ស្នាក់​នៅ​ម្តុំ​បែក​ចាន​ និង​មានស្រុក​កំណើត​នៅ​ភូមិ​ដូន​អុ​ន​ ឃុំ​ដូន​កែវ​ ស្រុក​ពួក​ ខេត្តសៀមរាប​។​

​មន្ត្រី​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ពួក​ បាន​ចុះ​មក​បំពេញការងារ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ លុះ​មក​ដល់​ជន​រង​គ្រោះ​ ក៏​បាន​ឡើង​ទៅ​ត​ខ្សែ​នៅ​លើ​បង្គោល​កើតហេតុ​នោះ​មិន​ចាំ​លេខ​ដោយ​មានការ​ពាក់​ខ្សែ​ក្រ​វ៉ា​ត​ត្រឹម​ ត្រូវ​ ពេល​ជន​រង​គ្រោះ​គាត់​ក៏​ចាប់​ទាញ​ខ្សែ​ដែល​ត្រូវ​ត​ស្រាប់តែ​ប៉ះ​នឹង​ខ្សែ​តំណរ​គ្មាន​ស្រោម​ក៏​ឆក់​ ជាប់​នៅ​លើ​បង្គោល​ ហើយ​ភ្លាមៗ​នោះ​ក្រុមការងារ​ក៏​បិទ​បា​រ៉ែត​ជួយ​សង្គ្រោះ​គាត់​ហើយ​ដឹក​ទៅ​កាន់​ មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ តែ​ពេល​ទៅ​ដល់​ពេទ្យ​វិ​ជ្ជ​បណ្ឌិត​ ពេទ្យ​ប្រាប់​ថា​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​ ៕​

 

dde bcs as dwe


ចែករំលែក៖