ព័ត៌មានទាន់ហេតុការណ៍៖

ទូក​គ្រុឌ​មាស​តេ​ជោ​សែន​ជ័យ​ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ បាន​ចំណាត់ថ្នាក់​លេខ​១​ ទទួល​ទឹកប្រាក់​៥០​លាន​រៀល​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ការ​ប្រណាំងទូក​ប្រពៃណី​អន្តរជាតិ​នៅ​ទ​ន្ល​រ​វ៉ែ​គោ​កាលពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជា​លទ្ធផល​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ។​

​លទ្ធផល​នៃ​ការ​ប្រកួត​ទូក​ប្រពៃណី​អន្តរជាតិ​និង​គូ​ ពិសេស​ ទូក​ឈ្មោះ​ គ្រុឌ​មាស​តេ​ជោ​សែន​ជ័យ​ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ ។​ លេខ​២​ទូក​ឈ្មោះ​ តេ​ជោ​សែន​ជ័យ​បារមី​រស្មី​ឦសាន​ ទូក​របស់​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី​ ចំណាត់ថ្នាក់​លេខ​៣​ ទូក​ឈ្មោះ​ កំពង់ស្ពឺ​សែន​ជ័យ​បារមី​លោកយាយ​ម៉ៅ​ ជា​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ។​ ចំណាត់ថ្នាក់​លេខ​១​ទទួល​បាន​ ទឹកប្រាក់​ចំនួន​ ៥០​លាន​រៀល​ លេខ​២.​ទទួល​បាន​ ៣០​លាន​រៀល​ និង​លេខ​៣.​ទទួល​បាន​២០​លាន​រៀល​ ។​

​សូម​បញ្ជាក់​ដែរ​ថា​ទូកង​ខ្នាត​អន្តរជាតិ​និង​ក្ដារ​បី​សន្លឹង​តាម​បណ្ដា​ស្រុក​ទូ​ទាំង​ខេត្ត​និង​ទូកង​ខ្នាត​អន្តរជាតិ​កងរាជអាវុធហត្ថ​ទូ​ទាំង​២៥​ខេត្ត​ ក្រុង​ រួម​ទាំង​ទូក​ខាង​ភាគី​វៀតណាម​ផង​ដែរ​សរុប​ចំនួន​៥៣​គ្រឿង​មាន​កីឡាករ​អ្នក​អុំ​ពេញ​សិទ្ធិ​សរុប​ចំនួន​៩៥៥​នាក់​អ្នក​អុំ​បម្រុង​ចំនួន​២៣៨​នាក់​ ។​

​មន្ត្រី​សាលាខេត្ត​បន្ត​ថា​ទូកង​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​សរុប​ ៤៣​គ្រឿង​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៩២៣​នាក់​អ្នក​អុំ​បម្រុង​ចំនួន​២២៦​នាក់​។​

​ទូក​ប្រភេទ​ទូក​ក្ដា​បីសន្លឹក​សរុប​១១​គ្រឿង​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៣២​នាក់​អ្នក​អុំ​បម្រុង​ចំនួន​១២​នាក់​។​ សរុប​រួម​(​ក​+​ខ​+​គ​)​កីឡាករ​ទាំងអស់​ចំនួន​១១៩៣​នាក់​ប្រតិភូ​ដឹកនាំ​ទូក​សរុប​២៣១​នាក់​និង​ចុងភៅ​សរុប​១១៧​នាក់​ស្រី​២​នាក់​ផង​ដែរ​។​

​ការ​ប្រណាំង​ទូកង​ក្នុង​ខេត្តស្វាយរៀង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​ម្ទិ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួម​ទាំង​សប្បុរសជន​នានា​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​ផង​ដែរ​ ៕​ យឹ​ម​ សុ​ថា​ន​

zsa (1)

zsa (4)

zsa (3)

zsa (2)

zsa (5)

zsa (8)

zsa (9)

zsa (10)


ចែករំលែក៖