ព័ត៌មានទាន់ហេតុការណ៍៖

សណ្តែកសៀង​យ៉ាងច្រើន​កំពុង​សម្រុក​ដឹក​ជញ្ជូន​យក​ទៅ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​

ចែករំលែក៖

​ខេត្តរតនគិរី​:​ កសិផល​សណ្តែកសៀង​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ​បន្តិច​ពិតមែន​ ក៏​ប៉ុន្តែ​អំណោយផល​ល្អ​ដោយសារ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះពាល់​ដល់​ការ​ប្រមូល​ផល​ឡើយ​ហើយ​ឈ្មួញ​ក៏​កំពុង​សម្រុក​ដឹក​ជញ្ជូន​យ៉ាង​មមាញឹក​ផង​ដែរ​ ។​

​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គេ​សង្កត​ឃើញ​មាន​រថយន្ត​ដឹក​សណ្តែកសៀង​យ៉ាងច្រើន​កំពុង​សម្រុក​ដឹក​ជញ្ជូន​យក​ទៅ​ទីផ្សារ​នៅ​ឯ​ប្រទេស​វៀតណាម​ ។​

​សណ្តែកសៀង​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម​តំលៃ​៤៥០$(​បួន​រយ​ហាសិប​ដុល្លា​សហរដ្ឋអាមេរិក​)​ក្នុង​មួយ​តោន​ នេះ​បើ​តាម​អាជីវករ​កណ្តាល​បាន​ប្រាប់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រឹក​ថ្ងៃ​ទី​០២​ ខែវិច្ឆិកា​ ។​

​ពួក​គាត់​បន្ត​ថា​ ឆ្នាំ​មុន​អាច​បាន​តម្លៃ​៥៥០$​ទៅ​៦០០$​ ប៉ុន្តែ​ពេល​នេះ​នៅ​ដើមដៃ​នៅឡើយ​ ហើយ​ខ្លាច​តែ​កំពុង​ពេញដៃ​ប្រមូល​ផល​ ស្រាប់តែ​ធ្លាក់​ថ្លៃ​ចុះ​បន្ត​ទៀត​។​ ការ​ព្រួយ​បារ​ម្ម​ណ៍​នេះ​ សម្រាប់​ពួក​គាត់​មិន​បញ្ហា​ទេ​ជា​អាជីវក​រក​ណា្ត​ល​ ប៉ុន្តែ​ប្រជា​កសិករ​ឯណោះ​ទៅ​វិញ​ទេ​ ដែល​រង​ការ​ខាតបង់​ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​អស់​ច្រើន​ ដល់​ពេល​ប្រមូល​ផល​បែ​ជា​តម្លៃ​ធ្លាក់​ចុះថោក​។​

​ប្រជា​កសិករ​ជា​ម្ចាស់​ចំការ​បានឱ្យ​ដឹង​ថា​ ពេល​ផលិត​សណ្តែកសៀង​ត្រូវ​ចំណាយ​ទាំង​ថ្លៃ​ភ្ជួរ​ដី​ គ្រាប់ពូជ​ ជី​ ថ្នាំ​បាញ់​ និង​កម្លាំង​កម្មករ​ រហូត​ដល់​ប្រមូល​ផល់​ត្រូវ​អស់ប្រាក់​ចំនួន​១២០០០០០​រៀល​(​មួយ​លាន​ពី​សែន​រៀល​).​ មួយ​រដូវ​ក្នុង​មួយ​ហិ​កតា​។​

​ក្នុង​មួយ​ហិ​កតា​នេះ​ គិត​ជា​មធ្យម​ទទួលផល់​បាន​ចំនួន​១.២០០​តោន​(​មួយ​តោន​ពី​រយ​គីឡូក្រាម​)​ ហើយ​ក្នុង​មួយ​តោន​លក់​បាន​ប្រាក់​ចំនួន​១៦០០.០០០​រៀល​(​មួយ​លាន​ហុកសិប​ម៉ឺន​រៀល​)​នេះ​ ជា​តម្លៃ​ទីផ្សារ​ប្រមូល​ទិញ​ដល់​ចំការ​របស់​អាជីវករ​កណ្តាល​ ។​

​ប្រជា​កសិករ​ក៏​កំពុង​ទន្ទឹងរង់ចាំ​ការ​យកចិត្តទុកដាក់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​អ​ជ្ញា​ធរ​ផង​ដែរ​ ជួយ​រក​ទីផ្សារ​ឲ្យ​ពួក​គាត់​បាន​សមរម្យ​ទៅ​ថ្ងៃ​អនាគត់​ក៏​ដូច​ជា​ឆ្នាំ​ក្រោយៗ​ទៀត​ដែរ​ កុំឱ្យ​មាន​តម្លៃ​លើ​តែ​ឈ្មួញកណ្តាល​ចេះ​តែ​ឱ្យ​តំលៃ​តាម​អំពើ​ចិត្ត​ឈ្មួញ​បែប​នេះ​ ។​

​ឯការ​ដឹ​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បី​រក​ទីផ្សារ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​យា​ដាវ​នោះ​ ក្រុម​អ្នក​ដឹក​ជញ្ជូន​បាន​ប្រាប​ថា​ ក្នុង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទំងន់​ពី​២០​ទៅ​៣០​តោន​រត់ការ​ផ្លូវ​អស់ពី​២០​ទៅ​៣០​ម៉ឺន​រៀល​ មាន​សមត្ថកិច្ច​លើ​ដងផ្លូវ​រហូត​ដល់​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ វៀតណាម​៕​ សា​វុ​ទ្ធ​

sa

dss

ds

ad


ចែករំលែក៖