ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​ធ្លាក់​ភ្នែក​បើករថយន្ត​បុក​បង្កាន់ដៃ​ក​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បាក់​១​ផ្ទាំង​រួច​គេចខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ខ្លាំង​ពេក​ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​ បើករថយន្ត​រេ​ពេញ​ផ្លូវ​ទៅ​បុក​នឹង​បង្កាន់ដៃ​ក​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ បាក់​អស់​១​ផ្ទាំង​ រួច​ទុក​រថយន្ត​ចោល​គេចខ្លួន​បាត់​ ។​

​ឧប្បត្តិ​ហេតុនេះ​បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​ខែវិច្ឆិកា​២០១៥​ នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​តាម​សាក្សី​បានឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ឡិច​ស៊ី​ស​ RX300​ ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2M​ 0169​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ ធ្វើ​ដំណើរ​ឆ្លងស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ស្ពាន​ ហើយ​ផ្លោង​ហោះ​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​បាក់​អស់​១​ផ្ទាំង​នៅ​កណ្តាល​ស្ពាន​តែ​ម្តង​ ។​បន្ទាប់​មក​ដោយសារ​មិន​ទាន់​អស់​ល្បឿន​រថយន្ត​បាន​ហួស​ទៅ​មុខ​ជិត​៣០​ម៉ែត្រ​បណ្តាល​ឲ្យ​ បែក​កង់​មុខ​ចំហៀង​ខាងឆ្វេង​ និង​ដាច់​កាឡេ​ឈប់​ទៅ​មុខ​លែង​រួច​ តែ​ពុំ​មាន​អ្នក​គ្រោះថ្នាក់​ក្នុង​ឧ​ប្បត្ត​ហេតុនេះ​ទេ​ ។​

​សាក្សី​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ហេតុ​ការ​ណ៏​នេះ​គេ​ឃើញ​អ្នកបើកប​ង្ក​ប្រញាប់ប្រញាល់​ចុះ​ពីលើ​រថយន្ត​រួច​គេចខ្លួន​បាត់​ទៅ​បន្សល់​ទុក​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ​ឲ្យ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​មក​វាស់វែង​ស្ទូច​យក​រថយន្ត​នេះ​ទៅ​រក្សា​ទុក​ នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ស្រាវជ្រាវ​រក​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ ៕​ សណ្តោស​

______

_______


ចែករំលែក៖