ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវ​វស្សា​ប្រមាណ​ជាង​ ៥០០​ហិ​កតា​ ត្រូវ​បាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពត​ ចុះ​អន្តរាគមន៍​បូមទឹក​ជួយ​សង្គ្រោះ​

ចែករំលែក៖

​ខេត្តកំពត​៖​ ស្រូវ​វស្សា​ប្រមាណ​ជាង​ ៥០០​ ហិ​កតា​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ក្រឹស​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ត្រូវ​បាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពត​ ចុះ​អន្តរាគមន៍​បូមទឹក​ជួយ​សង្គ្រោះ​។​

​លោក​ ចាន់​ វ​ណ្ណា​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពត​ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ០២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ថា​ ស្រូវ​ទាំង​ជាង​ ៥០០​ ហិ​កតា​ ជា​ប្រភេទ​ស្រូវ​វស្សា​ដែល​បងប្អូន​ប្រជា​កសិករ​ទើបនឹង​ធ្វើការ​បង្កបង្កើន​ផល​នា​ចុងរដូវ​ ។​ មក​ដល់​ពេល​នេះ​ ស្រូវ​ទាំងនេះ​បាន​ និង​កំពុង​លេងខ្លួន​ ហើយ​ក៏​កំពុង​ជួប​ប្រទះ​នឹង​កង្វះខាត​ទឹក​ផង​ដែរ​ ។​ ចំពោះ​មុខ​បញ្ហា​នេះ​ មន្ទីរ​បាន​បញ្ជូន​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (​កម្លាំង​ ៦៥​សេះ​)​ ចំនួន​ ០១​គ្រឿង​ ដើម្បី​អន្តរាគមន៍​ដោយ​បូម​យក​ទឹក​ពី​ព្រែក​តន់​ហន់​ រួច​បញ្ជូន​តាម​ប្រឡាយ​មេ​ព្រែក​ក្រឹស​ ទៅ​កាន់​ផ្ទៃដី​ស្រែ​ទាំងនោះ​ ។​

​លោក​ប្រធាន​មន្ទីរ​ បាន​បន្ត​ថា​ ប្រសិនបើ​គ្មាន​ការ​យកចិត្តទុកដាក់​អន្តរាគមន៍​ទេ​ ស្រូវ​ទាំងនេះ​នឹង​ឈាន​ទៅ​ខូចខាត​ ។​ លោក​បន្ត​ថា​ ការងារ​នេះ​យើង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ និង​បន្ត​រហូត​ដល់​បងប្អូន​ប្រជា​កសិករ​បាន​ប្រមូល​ផល​ទាំងស្រុង​ ៕​ សុខ​ ខេ​ម​រ៉ា​

IMG-20151102-WA0060

IMG-20151102-WA0059

IMG-20151102-WA0058

IMG-20151102-WA0057

IMG-20151102-WA0056

IMG-20151102-WA0055


ចែករំលែក៖