ព័ត៌មានទាន់ហេតុការណ៍៖

លោក​ តុង​ ស៊ីវ​មី​ អភិបាលស្រុក​ពញាឮ​ នាំ​យក​ថវិកា​របស់​លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ទៅ​ចូល​បុណ្យសព​លោកស្រី​ សរ​ មុំ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ នា​ព្រឹក​ថ្ងៃ​ទី​ ០២​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នេះ​ លោក​ តុង​ ស៊ីវ​មី​ អភិបាលស្រុក​ពញាឮ​ បាន​នាំ​យក​ថវិកា​ចំនួន​មួយ​លាន​រៀល​ របស់​លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ព​ញ​ឮ​ ទៅ​ចូល​បុណ្យសព​លោកស្រី​ សរ​ មុំ​ ដែល​ជា​សាសនិកា​ឥ​ស្លា​ម​ រស់នៅ​ភូមិ​ទួល​ងោក​ ឃុំ​ក​ពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

​សូម​រំលឹក​ជូន​ផង​ដែរ​ថា​ លោកស្រី​ សរ​ មុំ​ ត្រូវជា​ភរិយា​របស់​លោក​ សុ​ប​ សា​ម៉េ​ត​ ដែល​ជា​អុ​ី​មា​ុំ​ប្រចាំ​ស្រុក​ពញាឮ​ (​អនុគណ​ស្រុក​ ផ្នែក​សាសនា​ឥ​ស្លា​ម​)​ បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​ ០១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​ទៅ​ ដោយសារ​ជម្ងឺលើសឈាម​ ។​

​តាម​រយៈ​លោក​ តុង​ ស៊ីវ​មី​ អភិបាលស្រុក​ព​ញ​ឮ​ លោក​ សុ​ប​ សា​ម៉េ​ត​ ដែល​ត្រូវជា​ស្វាមី​នៃ​សព​ ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់​ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ជូន​ចំពោះ​លោក​ លឹ​ម​ គាន​ហោ​ រដ្ឋមន្ត្រីក្រសួង​ធនធាន​ និង​ឧតុនិយម​ និង​ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ​ ដែល​តែងតែ​យកចិត្តទុកដាក់​ និង​គិតគូរ​ជា​និច្ច​ អំពី​សុខទុក្ខ​របស់​បងប្អូន​ខ្មែរឥស្លាម​ ពិសេស​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ព​ញ​ឮ​នេះ​ផ្ទាល់​តែ​ម្តង​ ៕​ សុខ​ ខេមរា​

IMG-20151102-WA0061

IMG-20151102-WA0062


ចែករំលែក៖