ព័ត៌មានទាន់ហេតុការណ៍៖

វត្តមាន​លើក​ដំបូង​ របស់​ក្លិប​វ៉ូ​វី​ណា​ម​ អាស៊ី​អឺរ៉ុប​ជា​ពន្លឺ​ថ្មី​ ខណៈ​ក្រសួងមហាផ្ទៃ​នាំមុខ​គេ​ក្នុង​ការ​ដណ្តើម​ យក​មេដាយមាស​

ចែករំលែក៖

​ភ្នំពេញ​៖​ ទោះបី​យ៉ាងណា​ក៏​ដោយ​ក៏​ក្រុម​កីឡាករ​កីឡាក​រិ​នី​ក្លិប​កីឡា​វ៉ូ​វី​ណា​ម​ របស់​សាកលវិទ្យាល័យ​ អាស៊ី​អឺរ៉ុប​ បាន​បង្ហាញ​នូវ​សញ្ញា​ថ្មី​មួយ​ សម្រាប់​វត្តមាន​ចូលរួម​ឆ្នាំ​ដំបូង​របស់​ខ្លួន​ ក្នុង​ការ​ប្រកួត​ជ្រើស​ រើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥​ ដោយ​ដណ្តើម​បាន​មេដាយ​ មាស​២​គ្រឿង​ មេដាយ​ប្រាក់​៣​គ្រឿ​ ង​និង​សំរឹទ្ធិ​១​គ្រឿង​ ខណៈ​ដែល​ក្រុម​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ​ ដណ្តើម​បាន​មេដាយមាស​ ចំនួន​៦​គ្រឿង​ មេដាយ​ប្រាក់​៦​គ្រឿង​និង​មេដាយ​សំរឹទ្ធិ​ចំនួន​១​គ្រឿង​
​។​

​តំណាង​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​ពិធី​បិទ​ការ​ប្រកួត​ កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១​ ខែតុលា​ឆ្នាំ​២០១៥​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​យ៉ា​ ង​ដូច្នេះ​ថា​ ជ័យជម្នះ​លើក​ដំបូង​របស់​ក្រុម​កីឡាករ​កីឡាការិនី​ វ៉ូ​វី​ណា​ម​ ក្លិប​អាស៊ី​អឺរ៉ុប​នា​ពេល​នេះ​គឺ​ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​អត្ត​ព​លិ​ក​យើង​។​ ទន្ទឹម​គ្នា​នេះ​ ក៏​មានការ​យកចិត្តទុកដាក់​ ពី​សំណាក់​ថ្នាក់​នាំ​ សាកលវិទ្យាល័យ​ អាស៊ី​អឺរ៉ុប​ និង​ ការ​បណ្តុះបណ្តាល​ពី​លោកគ្រូ​ពៅ​ ហុ​ក​ ដែល​ជា​គ្រូ​កីឡា​ ប្រចាំ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ផង​ដែរ​។​

​ដោយឡែក​ លោក​ ពៅ​ ហុ​ក​ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ចំពោះ​វត្តមាន​ឆ្នាំ​ទី​១​ ដែល​ ក្លិប​កីឡា​វ៉ូ​វី​ណា​ម​ អាស៊ី​អឺរ៉ុប​បាន​ចូលរួម​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​១១​នាក់​មក​ចូលរួម​ប្រកួត​នេះ​គឺ​មាន​ ក្នុង​នោះ​ កីឡាការិនី​៥​នាក់​ ទទួល​បាន​មេដាយមាស​ចំនួន​២​គ្រឿង​ មេដាយ​ប្រាក់​ចំនួន​៣​គ្រឿង​ និង​មេដាយ​ សំរឹទ្ធិ​ចំនួន​១​គ្រឿង​។​

​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់​ជាតិ​នេះ​ លោក​ ប៊ូ​ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​ ធិ​ការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​កីឡាករ​កីឡាការិនី​ថា​ ការ​រៀបចំ​ប្រកួត​ កីឡា​វ៉ូ​វី​ណា​មនា​ពេល​នេះ​ បាន​ផ្តល​ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​ បញ្ចេញ​នូវ​សមត្ថភាព​ ទេព​កោស​ ល្យ​បន្ទាប់​ពី​ហ្វឹកហាត់​អស់​រយៈពេល​១​ឆ្នាំ​កន្លង​ទៅ​។​ ​

​លោក​បន្ត​ទៀត​ថា​ ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​និង​កីឡា​ គឺជា​ទស្សនវិស័យ​ថ្មី​មួយ​ ដែល​បាន​តម្រង់​ទិស​កីឡា​ជាតិ​ឈាន​ទៅ​រក​ទំនើប​កម្ម​ ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ និង​ដើម្បី​លើកកម្ពស់​ស​ដ្ឋ​កិច្ច​គ្រួសារ​ ព្រមទាំង​លើកកម្ពស់​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ​។​

​គួរ​រំលឹក​ថា​ ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ មាន​សមាគម​ក្លិប​ ចូលរួម​ចំនួន​៦​ និង​មាន​កីឡាករ​៧៤​នាក់​ កីឡាការិនី​ ២២​នាក់​ ៕​ សារី​ម​

sfsa

sf

fs


ចែករំលែក៖