ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​ដី​អតីត​ស្ថានទូត​សូ​វៀត​កំពុង​រង​ការ​គំរាមកំហែង​ពី​បុគ្គល​មាន​ទឹកប្រាក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បើ​ទោះបីជា​សកម្មភាព​កាយ​ដី​នៅ​ចំណុច​អតីត​ស្ថានទូត​ សូ​វៀត​(​ជា​កម្មសិទ្ធិ​រដ្ឋ​បច្ចុប្បន្ន​)​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​យ៉ាងណា​ក៏​ ដោយ​ក៏​ក្រុម​មន្ដ្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​បាន​រិះគន់​យ៉ាង​ខ្លាំងៗ​ថា​ ការ​ផ្អាក​នេះ​គ្រាន់តែ​ជា​ល្បិច​របស់​អាជ្ញាធរ​ក្រុង​ប៉ុណ្ណោះ​……..

​ព្រោះ​នៅ​ពេល​នេះ​ទាំង​ អាជ្ញាធរ​ក្រុង​និង​មន្ដ្រី​ជំនាញ​(​មន្ទីរ​រ៉ែ​និង​ថាមពល​)​ កំពុង​ឆ្លើយ​ដាក់​គ្នា​ ។​

​តាម​ប្រភព​ពី​មន្ដ្រីរាជការ​ចាស់ៗ​ និង​ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បញ្ចេញ​ ទស្សនៈ​ដូចៗ​គ្នា​ថា​ ត្រង់​ចំណុច​ទីតាំង​ដី​ នេះ​មិន​គួរ​ណា​អាជ្ញាធរ​ក្រុង​និង​ស្ថាប័ន​ ជំនាញ​បណ្ដែតបណ្ដោយ​ឱ្យ​បុគ្គល​មួយ​ ចំនួន​តូច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ដ​នោះ​ទេ​ ពីព្រោះ​ដី​នេះ​ស្ថិត​ក្នុង​កម្មសិទ្ធិ​របស់​រដ្ឋ​ គ្រប់គ្រង​ (​អតីត​ស្ថានទូត​សូ​វៀត​)​។​ ប៉ុន្ដែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩​មាន​កម្មករ​កំពង់​ផែ​បាន​ចូល​មក​កាន់​ កាប់​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ដោយ​ មាន​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ដែនដី​ ។​ តែ​ក្រោយមក​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ស្រាប់តែ​មាន​បុគ្គល​មួយ​ចំនួន​បាន​ចាប់ផ្ដើម​សាងសង់​របង​ហ៊ុម​ព័ទ្ធ​កាយ​ដី​សាងសង់​ផ្ទះ​យ៉ាង​អនាធិបតេយ្យ​ជា​បន្ដបន្ទាប់​។​ រីឯ​អាជ្ញាធរ​បាន​ត្រឹមតែ​ឆ្លើយ​ថា​ ចាំ​ចុះ​ ទៅ​ត្រួតពិនិត្យ​មើល​ ។​ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ ក៏​មាន​បុគ្គល​ដែល​មាន​លុយ​ម្នាក់​ទៀត​ បាន​ចាប់ផ្ដើម​កាយ​ដី​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ពុំ​ខ្វល់​អំពី​ច្បាប់ទម្លាប់​នោះ​ឡើយ​ ហើយ​ដល់​ពេល​បែក​រឿង​ទើប​ឆ្លើយ​ដាក់​គ្នា​ត្រឡប់ត្រឡិន​ដូច​បាយឡុកបាយឡ​ ។​

​ជុំវិញ​ភាព​មិន​ប្រក្រតី​នេះ​ លោក​ លី​ វណ្ណ​ដា​ អភិបាលរង​ក្រុង​ទទួល​បន្ទុក​សំណង់​ បាន​បញ្ជាក់​ថា​ ចំពោះ​ដី​នេះ​លោក​បាន​ ត្រឹមតែ​បញ្ឈប់​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ ដោយ​ឱ្យ​ម្ចាស់​ដី​ទៅ​សុំ​ច្បាប់​សិន​ទើប​ អាច​ដំណើរការ​បាន​ ។​ ឯ​បញ្ហា​ផ្សេង​គឺ​ សម្រេច​លើ​មន្ដ្រី​ជំនាញ​ដូច​ជាម​ន្ដ្រី​មន្ទីរ​ រ៉ែ​និង​ថាមពល​ជាដើម​ ។​ ដោយឡែក​ រឿង​អីៗ​នោះ​លោក​ពុំ​ដឹង​នោះ​ទេ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ លោក​ ប្រាក់​ ច័ន្ទ​ប្រាថ្នា​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថា​ម​ ពល​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ចំពោះ​ទីតាំង​ កាយ​ដី​ចំណុច​ (​អតីត​ស្ថានទូត​សូ​វៀត​)​ នេះ​ពុំ​ទាន់​សុំ​ច្បាប់​នៅឡើយ​ទេរ​ហូត​មក​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​នេះ​ ហើយ​បើ​សុំ​ ក៏​លោក​មិន​អនុញ្ញាត​ដែរ​ ប៉ុន្ដែ​បើ​គេ​ កាយ​ដី​ក្នុង​កម្មសិទ្ធិ​ហើយ​ពុំ​ធ្វើ​អាជីវកម្ម​លោក​ពុំ​មាន​តួនាទី​នោះ​ទេ​គឺ​សម្រេច​ទៅ​លើ​អាជ្ញាធរ​ដែនដី​ជា​អ្នក​កំណត់​ ។​

​សូម​បញ្ជាក់​ថា​ នៅ​ចំណុច​ទីតាំង​ដី​ (​អតីត​ស្ថានទូត​សូ​វៀត​)​ នេះ​គេ​អនុវត្ដ​ រូបមន្ដ​ដដែល​នោះ​ទេ​នៅ​ពេល​មានការ​ រិះគន់​ពួក​គេ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ ហើយ​នៅ​ពេល​ស្ងប់ស្ងាត់​បន្ដិច​ពួក​គេ​ បាន​សាងសង់​បន្ដ​ជាក់ស្ដែង​ដី​ក្នុង​របង​ (​អតីត​ស្ថានទូត​សូ​វៀត​)​ នេះ​មាន​បុគ្គល​ បម្រើ​ការ​នៅ​កំពង់​ផែ​ចំនួន​៣​នាក់​បាន​សាងសង់​ជា​លំនៅ​ឋាន​យ៉ាង​ស្អាត​រួច​ទៅ​ហើយដោយ​ពុំ​ខ្វល់​អំពី​ដី​រដ្ឋ​នោះ​ឡើយ​ ៕​ ឆ្លាម​សមុទ្រ​

IMG-20151104-WA0016

IMG-20151104-WA0017


ចែករំលែក៖