ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ ក្រុម​គ្រួសារ​មានការ​ហួសចិត្ត​ ព្រោះ​មិន​បានដឹង​មូលហេតុ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​បាន​ធ្វើ​ អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួនឯង​ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ ចោល​ប្រពន្ធ​ និង​កូនប្រុស​២​នាក់​ បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ទួល​កី​ សង្កាត​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​បុរស​រង​គ្រោះ​ឈ្មោះ​ សោម​ បឿន​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​ឡ​នំ​បុ័ង​ បាន​យក​ខ្សែ​នីឡុង​ព​ណ៍​ស​ ចងក​ជាប់​នឹង​ដំបូល​ផ្ទះបាយ​។​ បុរស​នោះ​មាន​ប្រពន្ធ​ឈ្មោះ​ ស៊ុំ​ សំអាត​ ៣៤​ឆ្នាំ​ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ​ មានកូន​ប្រុស​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាង​ លើ​នោះ​ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ បុរស​នោះ​បាន​នៅផ្ទះ​ ម្នាក់ឯង​រីឯ​ស្ត្រី​ជា​ ប្រពន្ធ​បាន​ទៅ​ធ្វើការ​រោងចក្រ​បាត់​ ពេល​នោះ​មិនដឹង​ថា​ គេ​មាន​វិបត្តិ​អ្វី​ទេ​ បាន​យក​ខ្សែ​នីឡុង​ព​ណ៍​ស​១​ខ្សែ​ ទៅ​ ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ខណៈនោះ​មាន​ស្ត្រី​ ម្នាក់​ដែល​ត្រូវជា​ម្ដាយក្មេក​ បាន​ចូល​ទៅ​រក​កាំបិត​ នៅ​ក្នុងផ្ទះ​ បាយ​នោះ​បាន​ប្រទះ​ឃើញ​ កូនប្រសារ​ ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ​ ក៏​ បាន​ស្រែក​ឲ្យ​ អ្នក​ជិតខាង​ ជួយ​ ហើយដោយ​សារ​ មានការ​សង្ស័យ​ថា​ មិន​ទាន់​ស្លាប់​នោះ​ ទើប​ក្រុម​គ្រួសារ​និង​អ្ម​កភូមិ​ នាំ​គ្នា​ស្រាយ​ខ្សែ​ ដាក់​សាកសព​ចុះ​ បម្រុង​នាំ​ទៅ​កាន់​ម​ន្ទ​រ​ពេទ្យ​ ប៉ុន្តែ​អ្វីៗ​ហួសពេល​អស់ហើយ​ ព្រោះ​ជន​ រង​គ្រោះ​បាន​ស្លាប់​ ហើយ​ ទើប​ប្ដឹង​ប៉ូ​លូ​លិ​ស​ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ និង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​ជាតិ​៕​ សុខា​សែន​ជ័យ​

IMG_7068

IMG_7067

IMG_7066


ចែករំលែក៖