ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​កាំ​កុង​ត្រួ​ល​សំណូមពរ​ឲ្យ​អាជីវករ​ បញ្ឈប់​ការ​នាំ​យក​មក​ចែកចាយ​នូវ​មុខទំនិញ​ដែល​គ្មាន​ស្លាក់​យីហោ​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈ​ មុខទំនិញ​គ្រប់​ប្រភេទ​ដែល​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​ យក​មក​លក់ដូរ​ បោះ​ដុំ​ និង​ចែកចាយ​ទៅ​តាម​ទីផ្សារ​គ្រប់​ទីកន្លែង​ គួរតែ​ក្រុម​អាជីវករ​ឈប់​នាំ​ចូល​មក​ តាំង​លក់​បន្ត​ ព្រោះ​របស់​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ ។​ នេះ​បើ​តាម​កា​លើក​ឡើង​របស់​លោក​ ស៊ា​ន​ ស៊ី​ណាត​ ប្រធាន​ស្នាក់​ការ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គ្រា​ដែល​មន្ត្រី​ជំនាញ​គ្រប់​ស្ថា​ប័ណ្ណ​បាន​ចូលរួម​យកមុខ​ទំនិញ​ខូចគុណភាព​ជាង​ពីរ​តោន​ ដែល​រឹប​អួ​សបាន​ទៅ​កម្ទេច​ចោល​នៅ​ទីវាល​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​បន្ត​ថា​ មុខទំនិញ​ខូចគុណភាព​គ្រប់​ប្រភេទ​ដែល​យក​មក​ដុត​កម្ទេច​នោះ​មាន​ចំនួន​សរុប​២,០៤៣.៥៨​គីឡូក្រាម​ ហើយ​មុខទំនិញ​ទាំងនេះ​គឺ​បាន​មក​ការ​ចុះ​ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ហើយ​មួយ​ចំនួន​ទៀត​បាន​មក​ពី​ក្រុម​ឈ្មួញ​ដាក់​បង្កប់​ក្រោម​រទេះ​បន្លែ​យក​ពី​ផ្សារ​រោង​ក្លឿ​ ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​កន្លង​មក​ ដូច​ជា​ ត្រីខកំប៉ុង​១,៥៤២.១៤​គីឡូក្រាម​ ទឹកដោះគោ​ និង​ភេសជ្ជៈ​៧,៧៩​លី​ត្រ​ ត្រី​ចង្កាក់​ និង​ងៀត​គោ​១៥​គីឡូក្រាម​ ទឹកខ្មេះ​៩៤​លី​ត្រ​ ដំណាប់​ដូង​ កន្ទួត​ត្រាំ​ និង​ចា​ហ៊ួ​យ​ដួងៈ​២៧៩.៦៥​គីឡូក្រាម​ កម្ទេច​មី​៤០​គីឡូក្រាម​ ផ្លែ​ឈើ​ត្រាំ​៣៥​គីឡូក្រាម​ ប្រេងឆា​៣០​គីឡូក្រាមៈ​ ។​

​មុខទំនិញ​ទាំងនេះ​ហើយ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់​ ដែល​ប្រជាពលរដ្ឋ​ទិញ​ទៅ​ប្រើប្រាស់​ ជា​ពិសេស​ប្រេងឆា​ ដែល​ក្រុម​ឈ្មួញ​ដាក់​ច្រក​ថង់​គ្មាន​ស្លាក​យីហោ​នេះ​គី​ជា​ផលិតផល​ដែល​សេសសល់​ ហើយ​ក្រុម​ឈ្មួញ​បាន​ដើរ​ប្រមូល​ទិញ​តាម​បណ្ដា​ភោជនីយដ្ឋាន​ ឬ​តាម​ផ្ទះ​យក​ទៅ​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ ដើម្បី​ចម្រាញ់​សា​ជា​ថ្មី​ ហើយ​យក​មក​ចែកចាយ​ ។​

​លោក​បញ្ជាក់​ថា​ ការ​ដែល​យើង​ទិញ​ប្រេងឆា​គ្មាន​ស្លាក​យីហោ​ត្រឹមត្រូវ​នេះ​ គី​បណ្ដាល​ឲ្យ​កើត​មហារីក​គ្រាប់​ឈាម​ ឬ​ក៏​កើត​ជំងឺ​កមរមាស់​ផ្សេងៗ​ ហើយ​ពេល​ដែល​កើត​ជំងឺ​នេះ​ គឺ​យើង​កម្រ​ព្យាបាល​ជា​ណាស់​ ម្យ៉ាងទៀត​ មុខទំនិញ​មួយ​ចំនួន​ ក៏​វា​អាច​កើត​ជំងឺ​គ្រប់​ប្រភេទ​ ដួច​ជា​ពុល​អាហារ​ ក្អូ​ត​ចង្អោរ​ និង​ជំងឺ​រ៉ាំរ៉ៃ​ជាដើម​ ។​

​លោក​បញ្ជាក់​ថា​ សូម​ឧ្យ​ក្រុម​អាជីវករ​ទាំងអស់​មេត្តា​នាំ​ចួ​ល​នៅ​មុខទំនិញ​ណា​ដែល​មាន​ស្លាក​យីហោ​ត្រឹមត្រូវ​ កុំ​នាំ​យកមុខ​ទំនិញ​ណា​គ្មាន​ស្លាក​យីហោ​ ឬ​មុខទំនិញ​ខូចគុណភាព​យក​មក​ចែកចាយ​នៅ​លើ​ទីផ្សារ​ ជៀសវាង​ប៉ះពាល់​សុខភាព​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​យើង​ផង​ដែរ​ ៕​ វ​ណ្ណា​

20151104_155939

20151104_163418_1

20151104_163418

20151104_163358_1

20151104_163358

20151104_160254


ចែករំលែក៖