ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​កំពុង​មើល​ទូរទស្សន៍​ដេក​ប្រកាច់​ស្លាប់​នៅ​ពេល​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ បុរស​ម្នាក់​ដែល​ជា​អ្នក​ប្រកប​មុខរបរ​លាង​រថយន្ត​ និង​ម៉ូតូ​កំពុង​ដេក​មើល​ទូរទស្សន៍​ ស្រាប់តែ​ដេក​ត្រដរខ្យល់​ប្រកាច់​ស្លាប់​មិនដឹង​មុ​ល​ហេតុ ​បន្ទាប់​ពី​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​សមត្ថកិច្ច​។ ​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​៤៥​នាទី​ រសៀល​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​លាង​រថយន្ត​មួយ​កន្លែង​ ស្ថិត​ក្នុងភូមិ​អូរ​ដា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខាត្ត​បាត់ដំបង​។​

​បុរស​ដែល​បាត់​បង់ជីវិត​មានឈ្មោះ​ គួ​ង​ ស្រ៊ុ​ន​ អាយុ​៣៨​ឆ្នាំ​មាន​ប្រពន្ធ​ឈ្មោះ​ ប្រាក់​ ប៉ៃ​យ៉ា​ អាយុ​៣៧​ឆ្នាំ​ ប្តី​ប្រពន្ធ​ទាំង​២​នាក់​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ មក​ស្នាក់​នៅ​ប្រកប​មុខរបរ​លាង​រថយន្ត​និង​ម៉ូតូ​នៅ​ភូមិ​ឃុំ​ខាងលើ​។​

​បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បន្ទាប់​ពី​ប្តី​របស់​នាង​ហូប​បាយ​រួច​ ក្រោយមក​បាន​ប្រាប់​ថា​មិន​ស្រួលខ្លួន​ហើយ​គាត់​ក៏​ដើរ​ឡើង​លើ​ផ្ទះ​ ដេក​នៅ​លើ​កៅអី​សា​ឡុ​ង​ ដៃ​កាន់​តេ​ឡេ​មើល​ទូរទស្សន៍​។​លុះ​មួយសន្ទុះ​មក​ស្រាប់តែ​ឃើញ​ប្តី​នាង​ធ្លាក់​តេ​ឡេ​ពី​ដៃ​មាន​អាកា​រៈ​ស្ល​ឈាម​ត្រដរខ្យល់​ហើយ​ប្រកាច់​បាត់ស្មារតី​ ក្រុម​គ្រួសារ​ឃើញ​បែប​នោះ​ ក៏​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ បាន​ដឹក​គាត់​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​ ។​ លុះ​ទៅ​ដល់​មន្ទីរពេទ្យ​ប្តី​របស់​នាង​ត្រូវ​បាន​ពេទ្យ​ប្រាប់​ថា​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​សាកសព​បន្ទាប់​មក​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ត្រឡប់​មក​វិញ​ដើម្បី​រៀបចំ​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​។​ទន្ទឹម​នោះ​គេ​ឃើញ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​ កោសល្យ​វិ​ច្ច័​យស​ព​ ដោយ​សន្និដ្ឋាន​ថា​ បុរស​ឈ្មោះ​ គួ​ង​ ស្រ៊ុ​ន​ ស្លាប់​ ដោយ​ខ្យល់គរ​ ៕​ សំ​ វិច្ឆិកា​

IMG_6864

IMG_6863


ចែករំលែក៖