ព័ត៌មានទាន់ហេតុការណ៍៖

និ​សិ​ត្យ​ឆ្នាំ​ទី​១​ម្នាក់​មក​លេង​ម្តាយ​បាន​២​យប់​ ខ្យល់គ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​

ចែករំលែក៖

​ភ្នំពេញ​ :​ និស្សិត​ឆ្នាំ​ទី​១​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​បន្ទាប់​ពី​មក​លេង​ម្តាយ​ បាន​២​យប់​ ខណៈ​កំពុង​គេង​ដោយ​មាន​អាការ​:​មិន​ស្រួលខ្លួន​ ក៏​បាន​ប្រកាច់​រហូត​ដល់​ខ្យល់គ​ស្លាប់​ ទាំង​កណ្តាលអធ្រាត្រ​តែ​ម្តង​។​

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​បន្ទប់​ផ្ទះ​ជួល​ ជាន់​ទី​១​ ផ្លូវលំ​ ភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​ មានឈ្មោះ​ ហៀ​ង​ សា​វី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​១​ អាស៊ី​អឺរ៉ុប​ មានស្រុក​កំណើត​នៅ​ភូមិ​ត្បែង​ ឃុំ​ព្រៃឈរ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ ។​

​តាម​ការ​រៀបរាប់​ពី​ ម្តាយ​ របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ មុន​កើតហេតុ​ កូនប្រុស​របស់​គាត់​ ធ្វើ​ដំណើរ​មក​ពី​ស្រុក​ មក​លេង​ស្នាក់​នៅ​ជាមួយ​គាត់​ដល់​បន្ទប់​ជួល​ ទើបតែ​បាន​២​យប់​ តាំងពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ មក​ម្ល៉េះ​ ហើយ​មាន​អាការ​:​មិន​ស្រួលខ្លួន​ គាត់​ក៏​បាន​កោសខ្យល់​ឱ្យ​ ម្តង​រួច​មក​ហើយ​ លុះដល់​យប់​ថ្ងៃ​កើតហេតុ​ ខណ​:​ដែល​កំពុង​ សម្រាក​ ក្នុង​បន្ទប់​៣​នាក់​ ម្តាយកូន​ លុះដល់​វេលា​ខាងលើ​ ជន​រង​គ្រោះ​ រើ​ បំ​រ៉ា​ស់​ ត្រដរខ្យល់​ សន្លប់​ បាត់​មាត់​បាត់​ក​ ភ្លាមៗ​នោះ​ នាំ​គ្នា​ ជួយ​ច្របាច់​គួ​ក​ ផ្អើល​ទាំង​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​ជួយ​ តែ​អ្វីៗ​ហួសពេល​ទៅ​ហើយ​ ជន​រង​គ្រោះ​ បាន​ដាច់ខ្យល់​ស្លាប់​ រកតែ​យក​ទៅ​ពេទ្យ​មិន​ទាន់​ផង​ រហូត​ដល់​ព្រឹក​ រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ទាំង​មូលដ្ឋាន​ទាំង​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​ ។​

​សមត្ថកិច្ច​ជំនាញ​ របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ចុះ​ទៅ​ពិនិត្យ​ និង​កោសល្យវិច័យ​ ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ជំងឺ​ខ្យល់គ​ ពុំ​មាន​ពាក់​ព័​ន្ទ​ទៅ​នឹង​បទល្មើស​អ្វី​ឡើយ​ ទើប​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត​ ៕​ សុខា​សែន​ជ័យ​

IMG_6988

IMG_6990


ចែករំលែក៖