ព័ត៌មានទាន់ហេតុការណ៍៖

សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​កសាង​ស្ពាន​តា​នូ​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សិស្សានុសិស្ស​មានការ​រអ៊ូរទាំ​ដោយសា​តែ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ធ្ល​ង​កាត់​ស្ពាន​តា​នូ​ ដែល​មានការ​ខូចខាត​ និង​ទ្រុឌទ្រោម​ស្ទើរ​ទាំងស្រុង​ ពេល​ធ្វើ​ដំណើរ​ម្តងៗ​មានការ​លំបាក​ និង​ផុង​ កង់​ ឬ​ ម៉ូតូ​ និង​អ្នក​ធ្វើ​ដំណើរ​ដោយសារ​តែ​ស្ពាន​បាក់​ក្តារ​ មាន​ប្រហោង​ធំៗ​ ពេល​ធ្ល​ង​កាត់​ស្ពាន​ម្តងៗ​ គឺ​ ញ័រ​ទទ្រើត​ បើ​មិន​ប្រយ័ត្ន​ទេ​ ផុង​ធ្លាក់ទឹក​ ពេល​ខ្លះ​ក៏​មានការ​ ប្រជាពលរដ្ឋ​ ឬ​សិស្សសាលា​ធ្លាក់​ ស្បែកជើង​ សៀវភៅ​ ឬ​មនុស្ស​តែ​ម្តង​ និង​អាច​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្ពាន​នេះ​ផង​ដែរ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មោះ​នី​ប៉ូ​រា​អាយុ​៤៨​ឆ្នាំ​មុខរបរ​កសិករ​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៤​ខែ​វិ​ឆ្ឆិ​ការ​ឆ្នាំ​២០១៥​នេះ​ថា​ស្ពាន​ដែល​ខូច​ និង​ទ្រុឌទ្រោម​ មានឈ្មោះ​ថា​ ស្ពាន​តា​នូ​ ដែល​មាន​ប្រវែង​ប្រមាណ​៣០​ម៉ែត្រ​ហើយ​ មាន​ទីតាំង​ ស្ថិត​នៅ​ភូមិ​ តា​នូ​ ឃុំ​ កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ដោយ​ ស្ពាន​នេះ​បាន​កសាង​ឡើង​កាលពី​ឆ្នាំ​១៩៧៩,​ ឆ្នាំ​១៩៨០​ដោយ​ប្រជា​ល​រដ្ឋ​ទាំងអស់​គ្នា​បាន​កសាង​ស្ពាន​ដោយ​ធ្វើ​អំពី​ដើម​ត្នោត​លុះ​ ដល់​ឆ្នាំ​១៩៩៦​ស្ពាន​នេះ​មានការ​ខូចខាត​ហើយ​មាន​មូលនិធិ​រួម​គ្នា​មក​កសាង​ធ្វើ​អំពី​ឈើ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មានការ​ខូចខាត​ទ្រុត​ទ្រោម​ស្ទើរ​ទាំងស្រុង​ ធ្វើ​អោយ​ប្រជា​ព​រដ្ឋ​ ក៏​ដូច​ជា​សិស្សានុសិស្ស​ពិបាក​ធ្ល​ង​កាត់​មក​រៀង​មានការ​យឺតយ៉ាវ​ ជា​ពិសេស​ពេល​ប្រជាពលរដ្ឋ​ ដឹក​កសិផល​មក​លក់​នៅ​ទីផ្សារ​វាង​ឆ្ងាយ​ដោយ​ចំណាយ​ថវិការ​ច្រើន​ខាត​ពេលវេលា​ផង​នោះ​។​

​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​សិស្សានុសិស្ស​សំណូមពរ​ដល់​អាជ្ញាធរ​ គ្រប់​លំដាប់ថ្នាក់​ មេត្តា​ជួយ​កសាង​ស្ពាន​ថ្មី​បាន​ល្អ​ផង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ របស់​ពួក​គាត់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​សិស្សសាលា​ងាយស្រួល​ធ្វើ​ដំណើរ​ទៅ​សិក្សា​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ឃុំ​ក​ណ្ឌៀ​ង​រាយ​ ស្រុក​ស្វាយ​ទាប​ សូម​សំណូមពរ​ដល់​អា​ជ្ញ​ធរ​ខេត្ត​មេត្តា​ជួយ​សាងសង់​ស្ពាន​មួយ​នេះ​ឡើង​វិញ​ ព្រោះ​ពួក​គាត់​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ពេល​ធ្វើ​ដំណើរ​ឬ​ដឹក​កសិផល​មក​កាន់​លំនៅ​ដ្ឋា​ន​។​ ដូច្នេះ​សូម​អាជ្ញាធរ​ខេត្ត​មាន​វិធានការ​ជា​បន្ទាន់​ជួយ​ពលរដ្ឋ​បាន​ភ្លាមៗ​ឆ្លើយ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​ជួយ​ទុក​លំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​ទូ​ទាំង​ប្រទេស​។​

​ ពាក់ព័ន្ធ​ករណី​នេះ​លោក​ សំ​ ថា​ អភិបាលស្រុក​ស្វាយ​ទាប​បាន​មាន​ប្រសាសន៍​ថា​ កន្លង​មក​ លោក​បាន​ចុះ​ពិនិត្យ​ដល់ទី​កន្លែង​ដែរ​ ប៉ុន្តែ​ស្រុក​គ្មាន​លទ្ធិ​ភាព​កសាង​ស្ពាន​ថ្មី​នេះ​ទេ​ ដោយ​លោក​បាន​រាយការណ៍​ដល់​ថ្នាក់​ខេត្ត​ដែរ​ ប៉ុន្តែ​ខាង​ខេត្ត​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ ជា​ហេតុ​ធ្វើ​ប្រជា​ល​រដ្ឋ​ក៏​ដូច​ជា​សិស្សានុសិស្ស​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ ហើយ​ធ្លាប់​បាន​សំណូមពរ​ជា​ច្រើន​លើក​ច្រើន​សារ​ហូត​សំណូមពរ​តាម​វេទិកាសាធារណៈ​ជា​ញឹកញាប់​រហូត​ដល់​ពេល​នេះ​គ្មាន​ មន្ត្រី​ជំនាញ​ ឬ​លោក​អ្នកធំ​ណា​ចុះ​មើល​ម្ដងណា​ឡើយ​៕​ យឹ​ម​ សុ​ថា​ន​

7678_3

7678_2

7678

6736_3

6736_2

6736


ចែករំលែក៖