ព័ត៌មានទាន់ហេតុការណ៍៖

​វៀតណាម​ចាប់ខ្លួន​ស្ត្រី​ម៉ា​ឡេ​ស៊ី​ម្នាក់​ដែល​រត់ពន្ធ​ថ្នាំ​ញៀន​កា​កូ​អ៊ី​ន​

ចែករំលែក៖

​បណ្តាញ​ព័ត៌មាន​វៀតណាម​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ថា​ អាជ្ញាធ​របស់​ប្រទេស​នេះ​បាន​ចាប់ខ្លួន​ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ពី​បទ​រត់ពន្ធ​ថ្នាំ​ញៀន​កា​កូ​អ៊ី​ន​។​ ការ​រត់ពន្ធ​ថ្នាំ​ញៀន​នេះ​ជា​បទឧក្រិដ្ឋ​មួយ​ដែល​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ ស្ថិត​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កុម្មុយនីស្ត​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​វៀតណាម​ Tuoi​ Tre​ បាន​ផ្សព្វផ្សាយ​ថា​ ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី​ ឈ្មោះ​ Kaur​ Gurcharan​ Singh​ Manpal​ ឆ្នាំ​បាន​រត់ពន្ធ​ថ្នាំ​ញៀន​កា​កូ​អ៊ី​ន​ប្រមាណ​៥​កី​ឡូ​ក្រាម​ចូល​ទៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ ហើយ​ត្រូវ​ប៉ូលិស​ចាប់​បាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ហូ​ជី​មិ​ញ​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ប្រភព​បន្ត​ថា​ ស្ត្រី​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កូ​ឡុំ​ប៊ី​ ទៅ​កាន់​ ប៉ា​ណា​ម៉ា​,​ ប្រេ​ស៊ី​ល​ និង​ឌុ​យ​បៃ​ផង​ដែរ​ មុន​ពេល​មក​កាន់​ប្រទេស​វៀតណាម​ ។​ ប៉ូលិស​បាន​រក​ឃើញ​ម្សៅ​ថ្នាំ​ញៀន​ទាំងនេះ​ស្ថិត​នៅ​ក្នុង​កាបូប​របស់​ស្ត្រី​ជនជាតិ​ម៉ា​ឡេ​ស៊ី​រូប​នោះ​ ។​

​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ទាក់ទង​ថ្នាំ​ញៀន​កា​កូ​អ៊ី​ន​ ឬ​ហេ​រ៉ូ​អ៊ី​ន​ចាប់ពី​ជាង​៦០០​ក្រាម​ឡើង​ទៅ​ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត​ ។​

​ជនបរទេស​រាប់​សិប​នាក់​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយសារ​តែ​ការ​រត់ពន្ធ​គ្រឿងញៀន​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​បញ្ហា​គ្រឿង​នេះ​នៅ​តែ​ត្រូវ​គេ​រត់ពន្ធ​ និង​ប្រើប្រាស់​ជា​ធម្មតា​ ។​

​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ត្រី​វៀតណាម​កាត់​អូស្ត្រាលី​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ដោយសារ​តែ​ព្យាយាម​រត់ពន្ធ​ថ្នាំ​ញៀន​ហេ​រ៉ូ​អ៊ី​លាក់​ទុក​ក្នុង​អាវទ្រនាប់​របស់​នាង​ ។​ កាលពី​ឆ្នាំ​មុន​ បុរស​សញ្ជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ និង​ស្ត្រី​ម្នាក់​ត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​ដោយសារ​តែ​បាន​រត់ពន្ធ​ថ្នាំ​ញៀន​កា​កូ​អ៊ី​ន​មាន​ទម្ងន់​ប្រមាណ​១១​ផោន​ ៕

vietnam smuggling drug


ចែករំលែក៖