ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នាំ​យក​អំណោយ​ពី​បណ្តា​វត្ត​ចំនួន​៤​ក្នុង​ខណ្ឌ​ ទៅ​ផ្តល់​ជូន​អង្គការ​អភិវឌ្ឍ​កុមារ​ និង​សហគមន៍​ក្រីក្រ​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​រសៀល​ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ ហែម​ ដា​រិ​ទ្ឋ​ ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រួម​ដំណើរ​ដោយ​មន្ត្រីរាជការ​សាលា​ខណ្ឌ​ និង​សង្កាត់​ បាន​នាំ​យក​អំណោយ​គ្រឿង​ឧ​ប​ភោ​ប​បរិ​ភោ​ព​ សម្ភារៈ​ប្រើប្រាស់​ និង​ថវិកា​មួយ​ចំនួន​ ដែល​ជា​ការ​ឧបត្ថម្ភ​ពី​វត្ត​ចំនួន​៤​នៅ​ក្នុង​ខណ្ឌ​ គឺ​វត្ត​កំ​បូល​ វត្ត​អង្គ​បឹង​កេ​ វត្ត​ស្វាយ​ផ្អែម​ និង​វត្ត​ស្ងួន​ពេជ្រ​ ទៅ​ផ្តល់​ជូន​អង្គការ​អភិវឌ្ឍ​កុមារ​ និង​សហគមន៍​ក្រីក្រ​ ។​

​មាន​ប្រសាសន៍​នៅ​ឱកាស​នោះ​ លោក​ហែម​ ដា​រិ​ទ្ឋ​ ក្នុង​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​អំណោយ​នា​ពេល​នេះ​ បាន​ធ្វើ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ព្រះ​ចៅអធិការ​វត្ត​ទាំង​៤​ ដែល​បាន​ផ្តល់​នូវ​អំណោយ​ជា​សម្ភារៈ​ គ្រឿង​ឧបភោគបរិភោគ​ និង​ថវិកា​ អង្គការ​អភិវឌ្ឍ​កុមារ​ និង​សហគមន៍​ក្រីក្រ​ ហើយ​នេះ​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​របស់​ព្រះសង្ឃ​ក្នុង​ការ​ជ្រោមជ្រែង​វិស័យ​មនុស្សធម៌​ឲ្យ​បាន​រីក​ចម្រើន​ឡើង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ ដែល​ពុទ្ធិ​ចក្រ​ និង​អាណាចក្រ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ហើយ​មិន​អាច​ចោល​គ្នា​បាន​ឡើយ​ ។​

​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​រួម​មាន​៖​ អង្គរ​៣៥០​គីឡូក្រាម​,​ មី​១៥​កេស​,​ ទឹកដោះគោ​៤០​កំប៉ុង​,​ ស្ករស​៣០​គីឡូក្រាម​,​ ទឹកក្រូច​១០​កេស​,​ ទឹកត្រី​១០​យួរ​,​ ទឹកស៊ីអ៊ីវ​១១​យួរ​,​ ត្រីខ​២​យួរ​,​ ចានដែក​ធំ​២,​ ចាន​បាយ​៥,​ ចាន​សម្លរ​៥,​ ចានស្រាក់​២,​ ឆ្នាំងបាយ​៨,​ ខ្ទះ​ឆា​២,​ វែក​ឆា​២,​ វែក​បាយ​៥,​ កំសៀវ​ទឹក​២​ និង​ថវិកា​៧០០.០០០,០០​ រៀល​ ។​

​លោក​អភិបាល​ ក៏​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​២​ តែងតែ​យកចិត្តទុកដាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នានា​ ទុរគត​ជន​ និង​ជន​ងាយ​រង​គ្រោះ​នានា​ ដែល​ត្រូវការ​ជំនួយ​ ហើយ​ការ​ប្រើប្រាស់​នូវ​អំណោយ​ក្នុង​ការ​ចែក​ជូន​បងប្អូន​ជា​ទុរគត​ជន​ និង​ជន​ងាយ​រង​គ្រោះ​នានា​ គឺ​មិន​ប្រកាន់​នូវ​វណ្ណៈ​ ជាតិ​សាសន៍​ ជំនឿ​សាសនា​ ឬ​និន្នាការ​នយោបាយ​ឡើយ​ ៕​ សុខា​សែន​ជ័យ​

IMG_7045

IMG_7041

IMG_7038

IMG_7032

IMG_7026

IMG_7022

IMG_7019

IMG_7004


ចែករំលែក៖