ព័ត៌មានទាន់ហេតុការណ៍៖

ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ ត្រូវ​ទាហាន​ថៃ​បាញ់​របួសធ្ងន់​ស្រាល​៤​នាក់​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​៖​ ពលករ​ខ្មែរ​មួយ​ក្រុម​ដែល​បាន​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុងស្រុក​ភូ​ស៊ី​ង​ ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​ ត្រូវ​បាន​ទាហាន​ថៃ​ដើរ​ល្បាត​ជួប​ប្រទះ​បាញ់​បណ្តាល​អោយ​របួសធ្ងន់​ និង​ស្រាល​៤​នាក់​កាលពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ពលករ​ដែល​ទាហាន​ថៃ​បាញ់​បណ្តាល​ឲ​រង​របួសធ្ងន់​ ទី​១-​ឈ្មោះ​ ឌ​ន​ វី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ រង​របួស​ជើង​ខាងស្តាំ​ ទី​២-​ឈ្មោះ​ កាក់​ សំ​ណី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ រង​របួស​កំភួនជើង​ខាងឆ្វេង​ និង​អ្នក​រង​របួសស្រាល​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រោះ​ដែល​បាន​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​ក្នុង​ទឹកដី​ថៃ​ ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ នៅ​គ្រា​ដែល​ពួក​គាត់​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ កាត់​អារ​ ឈើ​ចង​ផ្គុំ​គ្នា​បម្រុង​នឹង​ចេញដំណើរ​ត្រឡប់​មក​វិញ​ ។​ ពេល​នោះ​ពួក​គាត់​ក៏​ប្រទះ​ឃើញ​ទាហាន​ថៃ​ជា​ច្រើន​នាក់​ដែល​កំពុង​ដើរ​ល្បាត​ចម្ងាយ​ប្រហែល​ ៤​ ទៅ​៥​ម៉ែត្រ​ ទាហាន​ថៃ​ក៏​បាញ់​រះ​មក​លើ​ក្រុម​ពួក​គាត់​ បណ្តាល​ឲ​រង​របួស​និង​នាំ​គ្នា​រត់គេច​ខ្លួន​មក​ដល់​ទឹកដី​ភូមិកំណើត​វិញ​ ។​

​ក្រុម​ពលករ​ទាំងនោះ​បាន​បន្ត​ថា​ មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ឡើង​តាម​ផ្លូវ​កណ្តាល​ក្នុងភូមិ​សាស្ត្រ​ រគាម​មាស​ ក្នុងភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រិ​យ៍​ ក្រោម​ការ​គ្រប់គ្រង​របស់​កងអនុសេនាធំ​ការពារ​ព្រំដែន​លេខ​៧​ របស់​លោក​វរសេនីយ៍ឯក​ ភោគ​ ភ​ន​ និង​គ្រប់គ្រង​ដោយ​លោក​វរៈសេនីយ៍ឯក​ ហង្ស​ បូ​រិ​ន​ ស៊ុប​ខេត្តឧត្តរមានជ័យ​ទទួល​ភារកិច្ច​ការពារ​ទឹកដី​ស្រុក​អន្លង់​វែង​ ។​

​បច្ចុប្បន្ន​ពលការ​ដែល​ត្រូវ​បាន​ទា​ហ៊ាន​ថៃ​បាញ់​បណ្តាល​អោយរ​ងរ​បួស​ចំនួន​២​នាក់​ខាងលើ​កំពុង​តែ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ។​ បើ​តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តំបន់​នោះ​បានអោយ​ដឹង​ថា​ នៅ​ចំណុច​ រគាម​មាស​ នឹង​ច្រក​តា​ទុំ​ ត្រូវ​បាន​លោក​វរៈសេនីយ៍ឯក​ ភោគ​ ភ​ន​ និង​លោក​ហង្ស​ បូ​រិ​ន​ កំពុង​តែ​បើកចំហ​រការ​ឆ្លង​ដែន​របស់​ពលករ​ទៅ​កាប់​ឈើ​ក្រ​ញូ​ង​ក្នុង​ប្រទេស​ថៃ​ ក្នុង​១​ថ្ងៃៗ​មិន​ក្រោម​ពី​រាប់រយ​នាក់​នោះ​ឡើយ​ ។​

​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​ព័ត៌មាន​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ ហង្ស​ បូ​រិ​ន​ និង​លោក​ភោគ​ ភ​ន​ បាន​ឡើយ​ ៕​ ប៉ែន​ នួន​

fe (1)

fe (5)

fe (4)

fe (3)

fe (2)

fe

fe (6)


ចែករំលែក៖