ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ជិះ​ម៉ូតូ​យប់​អត់​ភ្លើង​ធ្លាក់​ជង្ហុកសន្លប់​នៅ​នឹង​កន្លែង​

ចែករំលែក៖

​ខេត្ត​ឧត្តរ​មាន​ជ័​យៈ​ បុរស​ម្នាក់​ឈ្មោះ​ សេង​ អូន​ អាយុ​៣៧​ឆ្នាំ​ ជា​ជាង​សិប្បកម្ម​កែ​ឆ្នៃ​គ្រឿង​សឹ​ង្ហា​រឹម​ រស់នៅ​ភូមិ​អូរ​ក្រូច​ ឃុំ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ បាន​រង​របួសធ្ងន់​បែក​មុខ​ខាងឆ្វេង​ និង​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​អស់​រយៈពេល​២​ម៉ោង​ ទើប​មាន​គេ​ឃើញ​ ដោយសារតែស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុក ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ នា​ថ្ងៃ​ទី​០៤​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​របួស​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រូប​គាត់​បាន​ចេញពី​កន្លែង​សិប្បកម្ម​ និង​ចូលរួម​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ លុះ​ម៉ោង​៨​យប់​ ក៏​បាន​លា​ចេញពី​កន្លែង​ផឹកស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ជិះ​ម៉ូតូ​អត់​ភ្លើង​ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ លុះដល់​ចំណុច​កើតហេតុ​ដោយ​ស្រវឹង​ផង​ និង​ងងឹត​ផង​ លុះដល់​កន្លែង​ផ្លូវ​មាន​ជង្ហុក​ជ្រៅៗ​ មើល​មិនឃើញ​ ក៏​បាន​ជិះ​ធ្លាក់​ចូល​បណ្តាល​ឲ្យ​មុខ​របស់​គាត់​ជន​រង​គ្រោះ​បោក​នឹង​ថ្នល់​យ៉ាង​ពេញទំហឹង​ បណ្តាល​ឲ្យ​សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ​អស់​២​ម៉ោង​ ទើប​មាន​អ្នក​ឃើញ​ និង​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ ៕​ ប៉ែន​ នួន​


odres (2)

odres (1)

odres

odres (3)


ចែករំលែក៖