ព័ត៌មានទាន់ហេតុការណ៍៖

លិខិត​មិត្ត​អ្នក​អានៈ​ ការ​បើកបរ​ ក៏​ឆ្លុះ​បញ្ចាំង​អំពី​ច​រិ​ក​មារយាទ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ដែរ​

ចែករំលែក៖

​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ មួយ​ផ្នែក​គឺ​ដោយសារ​តែ​បញ្ហា​ស​ណ្ឋា​ប់​ធ្នាប់​នៅ​តាម​ដងផ្លូវ​ ដែល​រួម​តូច​,​ ស្ថានភាព​ផ្លូវ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ការ​បើកបរ​មិន​គោរព​ច្បាប់​ ។​ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំបាទ​ ក្នុង​នាម​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​ ។​ ថ្វីបើ​ខ្ញុំបាទ​ជា​អ្នក​ប្រើប្រាស់​ម៉ូតូ​ជា​យានជំនិះ​ មិន​ប្រឈម​នឹង​ការ​ស្ទះចរាចរណ៍​យូរ​ ព្រោះតែ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​តូចៗ​បាន​នោះ​ក៏​ដោយ​ ប៉ុន្តែ​ នៅ​លើ​ដងផ្លូវ​ធំៗ​ ការ​កកស្ទះ​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ការ​មិន​បាន​យក​ច្បាប់​មក​អនុវត្ត​ ជា​ពិសេស​ការ​បើកបរ​មិន​យោគយល់​គ្នា​ ។​

​អ្នកបើកបរ​រថយន្ត​មិន​គិត​អំពី​គន្លង​ខ្សែ​ផ្លូវ​របស់​ខ្លួន​នោះ​ទេ​ គឺ​បាន​ជែង​ទៅ​លើ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​រហូត​ទៅ​ដល់​ពីរ​ ឬ​បី​រថយន្ត​ ដែល​បណ្តាល​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​អាទិភាព​មក​ពី​ផ្លូវ​ម្ខាង​ទៀត​នោះ​ មិន​អាច​ធ្វើ​ដំណើរ​បាន​ ។​ ទិដ្ឋភាព​បែប​នេះ​ គេ​ឃើញ​មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​នោះ​ទេ​ ដែល​រំលោភ​បំពាន​លើ​ច្បាប់​ចរាចរណ៍​ សូ​ម្បី​តែ​អ្នកមាន​អំណាច​ អ្នក​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​,​ ខ​.​ម​,​ ន​.​ប​…​ជាដើម​ ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ បែរជា​រំលោភ​បំពាន​ច្បាប់​ទៅ​វិញ​ ។​ ប្រជាពលរដ្ឋ​ឃើញ​អ្នក​អនុវត្ត​ច្បាប់​បំពាន​ច្បាប់​ ក៏​នាំ​គ្នា​ធ្វើ​តាម​ ។​

​បើ​និយាយ​ពី​សីលធម៌​ វា​ជា​ភាព​អាម៉ាស់​មួយ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ច​រិ​ក​មារយាទ​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ម្នាក់ៗ​ ។​ ឧបមា​ថា​ គេ​ឃើញ​អ្នក​ប្រើប្រាស់​រថយន្ត​ទំនើប​មួយ​គ្រឿង​បើក​ជែង​ឆ្លងផ្លូវ​ម្ខាង​,​ បំពាន​លើ​ផ្លូវ​ម្ខាង​ទៀត​…​ ដែល​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​អះអាង​ថា​ អ្នកបើកបរ​រថយន្ត​មាន​ច​រិ​ក​ធូរ​ថ្លៃ​ ។​ នោះ​ជា​អ្វី​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ អ្នកបើកបរ​រថយន្ត​នោះ​ គ្មាន​សេចក្តី​ថ្លៃថ្នូរ​ ឬ​គ្មាន​សីលធម៌​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ​ ។​ ជួនកាល​ វា​មិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​អ្នក​ប្រើប្រាស់​រថយន្ត​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ហៀរ​ដល់​សង្គម​ទៀត​ផង​ ។​

​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងឡាយ​គួរតែ​គោរព​ច្បាប់​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ។​ សព្វ​ថ្ងៃនេះ​ ក្នុង​មួយ​ខែ​ការ​ខាតបង់​លើ​ការ​កកស្ទះ​ចរាចរណ៍​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៦​លាន​ដុល្លារ​ ។​ ការ​ខាតបង់​នេះ​ គឺ​មួយ​ផ្នែក​ដោយសារ​តែ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ ពោល​គឺ​ការ​មិន​គោរព​ច្បាប់​ និង​ការ​មិន​យោគយល់​គ្នា​ក្នុង​ការ​បើកបរ​ ៕​ ប្រជាពលរដ្ឋ​ម្នាក់​

r434

abbs


ចែករំលែក៖