ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ​ ជន​ចាស់ជរា​គ្មាន​ទីពឹង​ ២០​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តរតនគិរី​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តរតនគិរី​ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​ទីទ័ល​ក្រ​ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ ២០​គ្រួសារ​ក្នុង​សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ។​

​លោក​ទន់​ ពៅ​ ចៅសង្កាត់​កាចា​ញ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​មេម៉ាយ​ទីទាល់​ក្រ​នឹង​ជន​ចាស់ជរា​ទាំង​២០​គ្រួសារ​ដែល​មក​ទទួល​អំណោយ​មនុស្ស​ធ​ម៍នា​ពេល​នេះ​គឺជា​ជន​ក្រីក្រ​ពិតប្រាកដ​ដែល​មន្ត្រីសង្កាត់​ជ្រើសរើស​មក​ពី​ភូមិ​ចំនួន​៤​។​ ជំនួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ​លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​រ៉ា​នី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខ​ទុក​ នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ច្រកល្ហក​ ទូ​ទាំង​ប្រទេស​ ។​

​លោក​ លី​ វិ​ន​ អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ ពី​សកម្មភាព​មនុស្ស​ធ​ម៍​របស់​កាកបាទក្រហមកម្ពុជា​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ ដែល​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍​ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​ ពោល​គឺ​ទីណា​មាន​ទុក​លំបាក​ទីនោះ​មាន​វត្តមាន​កាកបាទក្រហមកម្ពុជា​ចុះ​ជួយ​ជា​និច្ច​ ។​ លោក​បន្ត​ថា​ថ្វី​ដ្បិតតែ​អំណោយ​ដែល​សាខា​ផ្តល់​ជូន​នា​ពេល​នេះ​មាន​តិចតួច​ក៏​ពិតមែនតែ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​សល្ប​:​នៃ​ការ​ចែករំលែក​របស់​ប្រជាពលរដ្ឋ​យើង​ ពីព្រោះ​ថា​អំណោយ​ទាំងនេះ​គឺ​បាន​មក​ពី​ការ​បរិ​ច្ឆា​ក​របស់​សប្បុរសជន​នានា​តាម​រយ​:​សាខា​កាកបាទក្រហម​ខេត្ត​ហើយ​សាខា​បន្ត​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ជូ​ប​ប្រទះ​គ្រោះ​មហន្តរាយ​ ប្រជា​ពល​ដ្ឋ​ទីទាល់​ក្រ​នឹង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ជាដើម​ ។​

​អំណោយ​ដែល​សាខា​ផ្តល់​ជូន​នា​ពេល​នេះ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០​ គីឡូក្រាម​ មី​១​កេះ​ ត្រី​ ខ​១​យួរ​ ឃី​ត​១​ និង​ថវិការ​៤០.០០០​រៀល​ ៕​ អ៊ុច សាវុទ្ធ

dwe

dwe (1)

dwe (2)


ចែករំលែក៖