ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ត្រូវ​មា្ច​ស់​ផ្ទះ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​វាលវង់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​វាលវង់​បន្ទាប់​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គេ​ នៅ​អគារ​បុរី​កីឡា​(​អគារ​B)​ជាន់​ទី​៣​បន្ទប់​លេខ​៧​ ផ្លូវ​លេខ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ មា្ច​ស់​ផ្ទះ​បានដឹង​ហើយ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​មូល​ដា្ឋ​ន​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ​ ឈុ​ន​ ផៃ​រ៉ាត់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ដែល​ទើបតែ​ចេញ​ពន្ធ​ធានា​គារ​ព្រៃ​ស​និង​ជាប់ពន្ធ​ធានា​គារ​ព្រៃ​ស​ចំនួន​២​លើក​មក​ហើយ​ ពី​បទ​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច​នៅ​សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌទួលគោក​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ រ័​ត្ថ​ ឆ​ន​ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ មុខរបរ​កងកំលាំង​វិសកម្ម​ ស្នាក់​នៅ​អគារ​បុរី​កីឡា​(​អគារ​B)​ជាន់​ទី​៣​បន្ទប់​លេខ​៧​ ផ្លូវ​លេខ​២១១​ ភូមិ​១២​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​មា្ន​ក់​ បាន​ឡើង​ទៅ​លើ​បុរី​កីឡា​អគារ​B​ជាន់​ទី​៣​ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​លេខ​៧​ រួច​ប៉ុនប៉ង​លួច​យក​សំភារៈ​នៅ​ក្នុងផ្ទះ​ តែ​ពេល​នោះ​ក៏​ស្រាប់តែ​ម្ចាស់ផ្ទះ​ក្រឡេក​ឃើញ​ទាន់​ក៏​បាន​ចាប់​បាន​ភ្លាមៗ​រួច​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ម្តង​ ។​ បន្ទាប់​ពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​មិន​បាន​លួច​របស់របរ​អ្វី​នោះ​ទេ​ គ្រាន់តែ​ឡើង​ទៅ​អើត​រក​មើល​បន្ទប់​ជួល​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ​ ព្រោះ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ទៅ​លេង​បន្ទប់​របស់​មិត្ត​ភ​ក្កិ​នៅ​ក្បែរ​នោះ​សុំ​ស្នាក់​នៅ​ត្រូវ​សាច់ញាតិ​របស់​មិត្ត​ភ​ក្កិ​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​ទៅ​លេង​ទេ​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​ដង​មក​ហើយ​ ពី​បទ​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​នគរបាល​ប៉ុស្តិ៍​វាលវង់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​ ស​ រស្មី​

image2

image1


ចែករំលែក៖