ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ស្រែក​ឡូឡា​ផ្លុំ​ស្នែង​និង​យក​ក្រដាស​ ផ្សព្វផ្សាយ​អំពី​សាសនា​(​យ៉េ​ស៊ូ​)​ នៅ​តាម​ដងផ្លូវ​ទី​សាធារណៈ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ជា​ជនជាតិ​កូរ៉េ​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ ដើរ​ស្រែក​ឡូឡា​ផ្លុំ​ស្នែង​និង​យក​ក្រដាស​ ផ្សព្វផ្សាយ​អំពី​សាសនា​(​យ៉េ​ស៊ូ​)​ បង្ក​ការ​រំខាន​នៅ​តាម​ដងផ្លូវ​ទី​សាធារណៈ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​អូ​ឫស្សី​ទី​១​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ពេល​បង្ក​ការ​រំខាន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ នៅ​ចំណុច​មុខ​ផ្សារ​អូ​ឬ​ស្សី​ ក្នុង​សង្កាត់​អូរ​ស្សី​ទី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​និង​នាទី​យប់​ ថ្ងៃ​៤​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ដែល​មាន​វ័យ​ប្រមាណ​ជាង​៤០​ឆ្នាំ​ តែងតែ​ដើរ​ផ្លុំ​ស្នែង​ និង​យក​ក្រដាស​ស្រែក​ឡូឡា​ដែល​សម្តែង​ពី​ការ​ផ្សព្វផ្សាយ​យេស៊ូ​ខាងលើ​នេះ​ ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ស្រាប់តែ​លើក​នេះ​ ដោយសារ​តែ​យប់​ទៅ​ហើយ​ បុរស​រូប​នេះ​នៅ​តែ​ដើរ​ផ្លុំ​ស្នែង​ ហើយ​ស្រែក​ឡូឡា​ដែល​គេ​សង្ស័យ​ស្រវឹងស្រា​ផង​នោះ​ និង​ការ​ធ្វើ​ឲ្យ​រំខាន​ដល់​ប្រជាពលរដ្ឋ​ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​អូ​ឫស្សី​ទី​១​មក​ធ្វើ​អន្តរាគមន៍​នាំ​ខ្លួន​យក​ទៅ​តែ​ម្តង​ ។​ ប៉ុន្តែ​បុរស​ជនជាតិ​កូរ៉េ​ខាងលើ​នេះ​ នៅ​ក្រាញននៀល​មិន​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ទេ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​រ៉ឺ​ម៉ក​ម៉ូតូ​ ជួយ​ចាប់​ទើប​លើកដាក់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ ។

​ក្រោយ​កើតហេតុ​ជនជាតិ​កូរ៉េ​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ៕​ ស​ រស្មី​

image2

image1


ចែករំលែក៖