ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​នគរបាល​ខេត្តតាកែវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ដោយ​ជាប់ចោទ​ពី​បទ​លួច​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ជាប់ចោទ​ពី​បទ​លួច​ម៉ូតូ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី​ ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ប្រាសាទ​ ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ។​

​យោង​តាម​របាយការណ៍​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១​ ឈ្មោះ​ ថឺ​យ​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​អង្គរ​តា​ចាន់​ ឃុំ​លាយ​បូរ​ ជនសង្ស័យ​ទី​២​ឈ្មោះ​ ឃឹម​ គឹ​ម​សាន្ដ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនសង្ស័យ​ទី​៣​ឈ្មោះ​ នាក់​ ចន្ទ​គ្រឹះ​ស្នា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនសង្ស័យ​ទី​៤​ ឈ្មោះ​ សុខ​ ខន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ អ្នក​ទាំង​៣​ រស់នៅ​ភូមិ​តា​កិត​ ឃុំ​ត្រពាំង​ជម​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​របាយការណ៍​ដដែល​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​៤​នាក់​បាន​ធ្វើ​សកម្មភាព​លួ​យ​យក​ម៉ូតូ​១​គ្រឿង​ ម៉ាក​គុប​ សេ​៥០​ ពណ៌​ស្លែ​ គ្មាន​ស្លាក​លេខ​ ជា​របស់​ឈ្មោះ​សែ​ សួន​ ភេទ​ប្រុស​ អាយុ​៧៣​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ខណៈ​ម្ចាស់​ទុក​ម៉ូតូ​ចោល​នៅ​មុខ​ផ្ទះ​ ។​

​របាយការណ៍​ដដែល​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពេល​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​ ម្ចាស់​បានដឹង​ថា​បាត់​ម៉ូតូ​ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ និង​ឃាត់​ក្រុម​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ​។​

​បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តតាកែវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕​ ជី​សូរ​កា​

sew


ចែករំលែក៖