ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នុ​ត​ ពុធ​ដា​រ៉ា​ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ ០២​ខ្សែ​ក្នុង​សង្កាត់​ស្ពានថ្ម​ និង​សង្កាត់​រលួស​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ចំនួន​ ០២​ខ្សែ​ ក្នុង​សង្កាត់​ស្ពានថ្ម​ និង​សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​

​លោក​អភិបាល​ខណ្ឌដង្កោ​ បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ ក្នុង​មូលដ្ឋាន​ សង្កាត់​ទាំង​ពីរ​ ដែល​ទទួល​បាន​តាម​រយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៥​ ដែល​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មិន​ត្រឹមតែ​បាន​រំដោះប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ និង​បាន​បន្ត​ការ​អភិវឌ្ឍ​ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​។​ លោក​អភិបាល​ក៏​បាន​ស្នើ​សុំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ សូម​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ផល​ប៉ះពាល់​តិចតួច​ ដែល​កើត​មាន​ឡើង​ដោយសារ​គម្រោង​ស្ថាបនា​ផ្លូវ​ និង​សូម​តាមដាន​លើ​ការ​ស្ថាបនា​របស់​ក្រុមហ៊ុន​ទទួល​ការ​ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជា​ម្ចាស់​គម្រោង​ផ្ទាល់​ និង​រាយការណ៍​ដល់​អាជ្ញាធរ​សង្កាត់​ដើម្បី​ចុះ​ពិនិត្យ​ និង​តាមដាន​។​

​គួរ​បញ្ជា​ក់ថាៈ​ គម្រោង​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​នៅ​ថ្ងៃនេះ​ជា​ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ស្ថិត​ក្រោម​គម្រោង​មូលនិធិ​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១៥​ រួម​មាន​៖

-​ សង្កាត់​ស្ពានថ្មៈ​ ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ ចំនួន​ ០១​ខ្សែ​ ប្រវែង​ ២៦៥​ម៉ែត្រ​ ទទឹង​០៤​ម៉ែត្រ​ កម្រាស់​០,១៥​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​គោក​ឪឡឹក​

-​ សង្កាត់​រលួសៈ​ ផ្លូវ​បេតុង​គ្មាន​ស​សៃ​ដែក​ ចំនួន​ ០១​ខ្សែ​ ប្រវែង​ ២៧២​ម៉ែត្រ​ ទទឹង​០៤​ម៉ែត្រ​ កម្រាស់​០,១៥​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​កណ្តាល​ ៕​ ភា​រ៉ា​ ដង្កោ​

image2

image1

image3


ចែករំលែក៖