ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ចាន់​ សុ​ខឿន​ នាំ​យក​អំណោយ​ នឹង​ថវិកា​ផ្តល់​ជូន​ក្រុម​គ្រួសារ​នាយ​អាវុធ​ ភរិយា​មានធុរៈ​ឆ្លងទន្លេ

ចែករំលែក៖

ភ្នំពេញៈ​ ដោយ​អនុវត្ត​តាម​អនុសាសន៍​ នឹង​ការ​ដឹកនាំ​ពី​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ និង​ជា​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តែងតែបាន​ធ្វើការ​ណែនាំ​ រំលឹក​ដល់​បណ្តា​អង្គភាព​ អោយ​យកចិត្តទុកដាក់​ដល់​និវត្តន៍​ជន​ និង​គ្រួសារ​យោធិន​ជួប​ការ​លំបាក​ ជីវភាព​ខ្វះខាត​ ឬ​ជួប​គ្រោះអាសន្ន​ផ្សេងៗ​។​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​នេះ​ លោក​វរៈសេនីយ៍ទោ​ ចាន់​ សុ​ខឿន​ នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម​ នៃ​សេនាធិការដ្ឋាន​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ដឹកនាំ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​ ចុះ​សួរសុខទុក្ខ​លោក​ អនុសេនីយ៍ត្រី​ ចាន់​ ដូ​រ៉ា​ សមាជិក​ កងអនុសេនាធំ​អន្តរាគមន៍​ពិសេស​ ដែល​ប្រពន្ធ​របស់​គាត់​ ទើប​ឆ្លងទន្លេ​ ហើយ​ជួប​ការ​លំបាក​ ខ្វះ​ទីពឹង​ ។​

​លោក​ ចាន់​ សុ​ខឿន​ ក៏​បាន​នាំ​យក​អំណោយ​មួយ​ចំនួន​ រួម​និង​ថវិកា​ចំនួន​ ១​០០០.០០០៛​ របស់​ក្រុមហ៊ុន​ សន្តិសុខ​ ព្រះ​ខ័ន​រាជ​ ដែល​តែងតែ​ជួយ​តាម​រយ​:​អង្គភាព​នេះ​ ជា​មធ្យោបាយ​សម្រាល​ដល់​ការ​ខ្វះខាត​បាន​មួយ​កម្រិត​ផង​ដែរ​ ៕​ សុខ​ ខេមរា​

sew (1)

sew

sew (2)


ចែករំលែក៖