ព័ត៌មានទាន់ហេតុការណ៍៖

លោក​ គួ​ច​ វេ​ង​ស្រ៊ុ​ន​ ដឹកនាំ​ក្រុមការងារ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចុះ​ពិនិត្យ​ការងារ​សង្គ្រោះ​ស្រូវ​ និង​ការងារ​វេច​ខ្ចប់​ទឹក​ នៅ​ខេត្តកំពត​ និង​ខេត្តតាកែវ​

ចែករំលែក៖

​ខេត្តកំពត​៖​ ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​នៅ​ក្នុង​ខេត្តកំពត​ លោក​ គួ​ច​ វេ​ង​ស្រ៊ុ​ន​ បានឱ្យ​ដឹង​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ខេត្តកំពត​ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ប៉ុន្តែ​មិន​បាន​រាយ​ប៉ាយ​គ្រប់កន្លែង​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទៃដី​ស្រូវ​វស្សា​ ដែល​ប្រជា​កសិករ​ទើបតែ​ធ្វើការ​ដាំ​ដុះ​ប្រមាណ​ជាង​ ១.០០០​ ហិ​កតា​ ក្នុងស្រុក​កំពង់ត្រាច​ និង​ស្រុក​បន្ទាយមាស​ ។​ លោក​ គួ​ច​ វេ​ង​ស្រ៊ុ​ន​ បាន​បន្ត​ថា​ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ លោក​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ បាន​បញ្ជា​មក​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពត​ ឱ្យ​ចុះ​អន្តរាគមន៍​សង្គ្រោះ​ភ្លាមៗ​ ដោយ​ប្រើប្រាស់​នូវ​ទឹក​ដែល​យើង​បម្រុង​ទុក​ ព្រមទាំង​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ ចុះ​មក​ពិនិត្យ​ និង​ជួយ​លើ​ការងារ​នេះ​បន្ថែម​ទៀត​ ។​

​លោក​អនុរដ្ឋលេខាធិការ​ បាន​បន្ត​ថា​ ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​វស្សា​ចុងដៃ​ខាងលើ​ ក្រុមការងារ​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពត​ បាន​ និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​ សេះ​)​ ចំនួន​ ០១​ គ្រឿង​ បូម​យក​ទឹក​ពី​ព្រែក​តន់​ហន់​ ទម្លាក់​ចូល​ប្រឡាយ​មេ​ព្រែក​ក្រឹស​ ដើម្បី​នាំ​ទឹក​មក​ស្រោចស្រព​ស្រូវ​វស្សា​ប្រមាណ​ ៥០០​ ហិ​កតា​ ក្នុង​ឃុំ​ព្រែក​ក្រឹស​ ស្រុក​កំពង់ត្រាច​ និង​ស្ថានីយ​បូមទឹក​ហ៊ុន​សែន​ទី​ ៤៥​ បូម​យក​ទឹក​ពី​ស្ទឹង​ទូក​មាស​ ទម្លាក់​ចូល​ប្រឡាយ​ស្ថានីយ​ហ៊ុន​សែន​ទី​៤៥​ទូក​មាស​ ដើម្បី​នាំ​ទឹក​មក​ស្រោចស្រព​ស្រូវ​វស្សា​ប្រមាណ​ ៦០០​ ហិ​កតា​ ក្នុង​ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ។​

​ដោយឡែក​ ការងារ​បូម​យក​ទឹក​ពី​ទន្លេបាសាក់​មក​បញ្ចូល​ក្នុង​អាង​ទឹក​ដង​ខ្ញ​ម​ សម្រាប់​ផ្គត់ផ្គង់​ផ្ទៃដី​ស្រូវ​រដូវប្រាំង​របស់​ប្រជា​កសិករ​ ប្រមាណ​ ៥០០​ ហិ​កតា​ ស្ថិត​ក្នុង​សង្កាត់​រការ​ក្រៅ​ ក្រុង​ដូន​កែវ​ និង​ឃុំ​ស្រងែ​ ស្រុក​ទ្រាំង​ ត្រូវ​បាន​លោក​ គួ​ច​ វេ​ង​ស្រ៊ុ​ន​ បញ្ជាក់​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ដំណើរ​បូម​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​មធ្យម​ (៦៥​សេះ​)​ ចំនួន​ ០៦​ គ្រឿង​ មក​ដល់​ពេល​នេះ​ ទឹក​ក្នុង​អាង​ដង​ខ្ញ​ម​ កើនឡើង​បាន​ប្រមាណ​ ៤០​ភាគរយ​ហើយ​ ខណៈ​ប្រជា​កសិករ​កំពុង​ទាញ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ សាបព្រោះ​ ដក​ស្ទូង​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ពួក​គាត់​ជា​បណ្តើរៗ​ ។​ លោក​បន្ត​ថា​ ការងារ​បូមទឹក​បញ្ចូល​អាង​ដង​ខ្ញ​ម​នេះ​ នឹង​បន្ត​រហូត​ដល់​ទឹកទន្លេ​ស្រក​ផុត​ ៕​ សុខ​ ខេមរា​

sew (3)

sew

sew (1)

sew (4)

sew (2)


ចែករំលែក៖