ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ចងក​ធ្វើ​អត្ដឃាត​ក្នុង​បន្ទប់​ក្រោមផ្ទះ​សង្ស័យ​មាន​ជំងឺ​ប្រចាំ​កាយ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ បុរស​ម្នាក់​ចងក​ធ្វើ​អត្តឃាត​បាន​សម្រេច​ ខណៈ​ក្រុម​សាច់ញាតិ​បាន​អះអាង​ថា​ គាត់​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយសារ​តែ​នៅ​ក្នុង​ខ្លួនប្រាណ​របស់​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​ តាំងពី​តូច​ក្រូច​ឆ្នា​រហូត​វ័យ​ជាង​ ២០​ឆ្នាំ​មក​ហើយ​នោះ​ ។​

​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​ ១.៥៥​នាទី​រសៀល​ ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្នុង​បន្ទប់​ក្រោមផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​គក​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ប្រាប់​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ រឿ​ន​ ផល្លា​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ​ ។​ ប្រភព​បន្ដ​ថា​ ជនសង្ស័យ​បាន​យក​ខ្សែ​គោ​ពណ៌​ខៀវ​ ចងក​ព្យួរ​នឹងន​ន​ង​ផ្ទះ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ ប៉ុន្ដែ​សមត្ថកិច្ច​ទៅ​មិន​ទាន់​ហេតុការណ៍​ចង​នោះ​ទេ​ ដោយ​សាច់ញាតិ​ស្រាយ​ទម្លាក់​រួចរាល់​ទើប​សមត្ថកិច្ច​ទៅ​ដល់​ ហើយ​បើ​តាម​ការ​រៀបរាប់​ពី​ក្រុម​សាច់ញាតិ​ថា​ បុរស​រូប​នេះ​បាន​ប៉ុនប៉ង​ធ្វើ​អត្ដឃាត​ច្រើន​ដង​ច្រើន​សារ​ ដោយ​ប្រើ​រូបភាព​ដូច​ជា​ចងក​ ឬ​លោតទឹក​ស្រះ​ និង​សុំ​ឱ្យ​ឪពុក​ម្ដាយ​ដាក់​ថ្នាំ​សម្លាប់​រូបគេ​ទៅ​ ដោយសារ​តែ​រូប​គាត់​មាន​ជម្ងឺ​ប្រចាំ​កាយ​តាំងពី​តូច​ក្រូចឆ្មា​ (​ពី​កំណើត​)​ សូ​ម្បី​តែ​បាយ​ទឹក​ក៏​ឪពុក​ម្ដាយ​បម្រើ​ដែរ​ ។​ ប្រភព​ខាងលើ​បន្ដ​ទៀត​ថា​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ដើម្បី​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ម៉ត់ចត់​ ឃើញ​ថា​ការ​ធ្វើ​អត្ដឃាត​ពិតប្រាកដ​មែន​ មិន​មានការ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អ្វី​ទេ​ ហើយ​ក៏​បាន​ប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

sew


ចែករំលែក៖