ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវលំ​ក្រោម​ស្ពាន​ព្រែក​តា​ម៉ាក់​រង​ការ​រិះគន់​ ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​ ធ្វើ​ដំណើរ​ច្រើន​គ្រោះថ្នាក់​ដោយសា​ជង្ហុក​ធំៗ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ផ្លូវលំ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ ក្រោម​ស្ពាន​ព្រែក​តា​ម៉ាក​ ស្ថិត​នៅ​ក្នុងភូមិ​កោះរ​ការ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ បាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ថា​ តែង​រង​ការ​គ្រោះថ្នាក់​ជា​រឿយៗ​ ដោយ​ផ្លូវ​នៅ​ក្រោម​ស្ពាន​ មាន​ជង្ហុក​ ហើយ​ដក់​ទឺ​ក​ជា​ប្រចាំ​ បណ្តាល​ឱ្យ​អ្នកដំណើរ​ដែល​ពុំ​បានដឹង​ជួប​គ្រោះថ្នាក់​ជា​ញឹកញាប់​ ។​

​បុរស់​ម្នាក់​ឈ្មោះ​ សា​ រិ​ន​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កោះរ​ការ​ បាន​ប្រាប់​ឱ្យ​អ្នក​យក​ព​ត៌​មាន​នគរវត្ត​ ដឹង​ថា​ ផ្លូវលំ​ដែល​ឆ្លងកាត់​ក្រោម​ស្ពាន​ព្រែក​តា​មា​ក់​នេះ​ រូប​គាត់​ក៏​ធ្លាប់​រងគ្រោះថ្នាក់​នៅ​ទី​នេះ​ដែរ​ ដោយសារ​ផ្លូវ​នេះ​មាន​ជង្ហុក​ធំៗ​ហើយ​ជ្រៅ​ដែល​រូប​គាត់​មិន​និក​ស្មានថា​ មាន​ជង្ហុក​ដែល​បង្ករ​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ​ តែ​ទោះជា​យ៉ាងណា​ លោក​ សា​រិ​ន​ បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រុមហ៊ុន​ចិន​ដែល​បាន​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​ពិនិត្យ​ឡើង​វិញ​ ហើយ​រៀបចំ​ជួសជុល​ ដើម្បី​កុំឱ្យ​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជួប​គ្រោះថ្នាក់​បន្ត​ ៕​ ឡូ​ សំអាត​

photo 3

photo 2

photo 4

photo 1


ចែករំលែក៖