ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលី​ផ្តល់​សិទ្ធិ​រស់នៅ​ដំបូង​គេ​បង្អស់​ដល់​៤​គ្រួសារ​ ជនភៀសខ្លួន​ស៊ី​រី​ និង​អី​រ៉ា​ក់​

ចែករំលែក៖

​អូស្ត្រាលី​បាន​ផ្តល់​សិទ្ធិ​រស់នៅ​តំបូង​គេ​បង្អស់​ដល់​ជនភៀសខ្លួន​ស៊ី​រី​ និង​អី​រ៉ា​ក់​ចំនួន​៤​គ្រួរ​សារ​ ក្នុង​ចំណោម​ជនភៀសខ្លួន​ជាង​១២​ពាន់​នាក់​ដែល​អូស្ត្រាលី​បាន​សម្រេច​ឲ្យ​ចូល​រស់នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ ។​

​នៅ​ក្នុង​ពិធី​នៅ​ហ្ស៊​ក​ដង​ នា​ឱកាស​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ជនភៀសខ្លួន​ Zaatari​ របស់​អង្គការសហប្រជាជាតិ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​អន្តោប្រវេសន៍​ និង​ការពារ​ព្រំ​ដេ​ន​អូស្ត្រាលី​ លោក​ Peter​ Dutton​ បាន​ផ្តល់​ទិ​ដ្ឋ​ការ​ដល់​៤​គ្រួរ​សារ​ ដែល​មាន​កុមារ​ដល់​ទៅ​១២​នាក់​ ។​

​ក្នុង​ចំណោម​គ្រួសារ​តែ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​មាន​មួយ​គ្រួសារ​កាន់សាសនា​អិ​ស្លា​ម​និកាយ​សាន់​នី​មក​ពី​ពី​ក្រុង​ហូ​ម​ ជា​តំបន់​រង​ការ​វាយប្រហារ​ខ្លាំង​បំផុត​ ។​ មួយ​គ្រួរ​សារ​ទៀត​ មក​ពី​ទីក្រុង​ Mosul​ ប្រទេស​អី​រ៉ា​ក់​ ត្រូវ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​គ្រប់គ្រង​។​ ចំណែក​ពីរ​គ្រួសារ​ទៀត​ មាន​សាច់ញាតិ​រស់នៅ​អូស្ត្រាលី​ធានា​។​

​តាម​ប្រសាសន៍​របស់​លោក​ Dutton​ មាន​ជនភៀសខ្លួន​ប្រមា​ន​១០០​នាក់​ទៀត​នឹង​ត្រូវ​បាន​ផ្ទល់​ទិដ្ឋាការ​ឲ្យ​ចូល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​ឱកាស​បុណ្យ​គ្រិ​ស្មាស​ខាង​មុខ​ ។​ ចំណែក​អ្នក​ដទៃ​ទៀត​ត្រូវ​រង់ចាំ​ជា​បន្ត​ទៀត​។​

​នៅ​ក្នុង​ប្រទេស​ហ្ស៊​ក​ដង​នា​ពេល​នេះ​ មាន​ជន​ភៀ​ខ្លួន​ស៊ី​រី​ប្រមាណ​៦​សែន​នាក់​ ជនភៀសខ្លួន​មួយ​ចំនួន​បាន​រស់នៅ​ក្នុង​ជំរុំ​ Zatari​បាន​៤​ឆ្នាំទៅ​ហើយ​ ។​

​ប៉ុន្តែ​ ដោយសារ​តែ​មិន​អាច​រក​ការងារ​ធ្វើ​បាន​ និង​ស្បៀងអាហារ​ថយ​ចុះ​ជនភៀសខ្លួន​ជា​ច្រើន​បាន​ចាក​ចេញពី​ប្រទេស​ហ្ស៊​ក​ដង​ ព្យាយាម​ចូល​ទៅ​កាន់​តំបន់​អឺរ៉ុប​ បង្ក​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​តែ​ម្តង​រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​អាច​ដោះស្រាយ​បញ្ចប់​នៅឡើយ​ ៕​ ម៉ែ​វ​ សា​ធី​

sew (1)

sew

sew (2)


ចែករំលែក៖