ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ សេចក្តីជូនដំណឹង​៖​ ហ្គេ​ម​គ្រប់​ប្រភេទ​ដំណើរការ​ឡើង​វិញ​ហើយ​នៅ​ផ្សារ​ ស៊ី​ធី​ម៉​ល​

ចែករំលែក៖

​ក្រុម​យុវជន​ដែល​ចូល​ចិត្ត​លេង​ហ្គេ​ម​តាម​អ៊ី​ន​ធើ​ណេ​ត​ខ្សឹបខ្សៀវ​តៗ​គ្នា​ជា​សេចក្តីជូនដំណឹង​តាម​ តេ​អូ​វ័ល​អណ្តើក​ ឲ្យ​ដឹង​ថា​ ហ្គេ​ម​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ផ្សារ​ស៊ី​ធី​ម៉​ល​ ដែល​ផ្អាក​មួយ​ដង្ហើមចង្រិត​នោះ​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ​ ។​ ដូច្នេះ​បើ​ប្រិ​យ​មិត្ត​ យុវជន​ យុវនារី​ ជា​ម៉ូយ​ ឬ​ជា​អតិថិជន​ ម្ចាស់​ហ្គេ​ម​នៅ​ផ្សារ​ទំនើប​ ស៊ី​ធី​ម៉​ល​ ជ្រាប​ហើយ​ សូម​អញ្ជើញ​ទៅ​លេង​កម្សាន្ត​វិញ​ចុះ​ មិនបាច់​ព្រួយបារម្ភ​ ខ្លាចក្រែង​គេ​ចាប់​ ថត​ ផ្សាយ​ទូរទស្សន៍​ កាសែត​នោះ​ទេ​ ។​

​គេ​រាយការណ៍​ថា​ ល្បែង​ហ្គេ​ម​ស៊ីសង​គ្រប់​ប្រភេទ​ ជា​ពិសេស​ប្រភេទ​បាញ់​ត្រី​បាន​ដំណើរការ​ឡើង​វិញ​ហើយ​នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ២១៧​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ទល់មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​បាន​បិទ​ផ្អាក​មួយ​រយៈ​កាលពី​ចុងខែ​តុលា​ ឆ្នាំ​២០១៥​មក​នោះ​ ។​ ប្រភព​ខ្សឹប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ គេ​ឃើញ​ទូ​ហ្គេ​មយ៉ាង​ហោច​ណាស់​៥​កន្លែង​ កំពុង​បើក​ដំណើរការ​នៅ​ជាន់​លើ​នៃ​ផ្សារ​នេះ​ ។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​តាំងចិត្ត​មុតមាំ​ក្ន​ង​ការ​បង្ក្រាប​មិន​ឲ្យ​មាន​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នេះ​ទេ​ នោះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​បាន​រឹង​មាំ​ ។​ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងដូចម្តេច​ បានជា​ហ្គេ​ម​អាច​ដំណើរ​ឡើង​វិញ​បាន​នៅ​ក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ ។​ គេ​ខ្សឹប​ថា​ ឋានៈ​ត្រឹម​សមត្ថកិច្ច​ខណ្ឌ​មិន​អាច​បង្ក្រាប​ហ្គេ​ម​នៅ​ផ្សារ​ស៊ី​ធី​ម៉​ល​បាន​ទេ​ គឺ​ទាល់តែ​ថ្នាក់​អគ្គស្នងការ​នគរបាល​ជាតិ​ឯណោះ​?​

citymol


ចែករំលែក៖