ព័ត៌មានទាន់ហេតុការណ៍៖

បទឧទ្ទេសនាម​របស់​អគ្គមេបញ្ជាការ​ចំពោះ​កម្មសិក្សាការី​សាកលវិទ្យាល័យ​ការពារ​ជាតិ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ មេបញ្ជាការ​គ្រប់​លំដាប់​ ថ្នាក់​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​តែ​មាន​លក្ខណសម្បត្ដិ​៥​យ៉ាង​ និង​ វិធាន​៦​យ៉ាង​សម្រាប់​កសាង​ផែនការ​ ដឹកនាំ​អនុវត្ដ​ការងារ​ ។​ នេះ​ជា​បទឧទ្ទេស​ នាម​មាន​លក្ខណៈ​ជា​ទស្សនទាន​ ដោយ​ នាយ​ឧត្ដមសេនីយ៍​ ប៉ុ​ល​ សា​រឿ​ន​ អគ្គ​មេ​ បញ្ជាការ​កង​យោធពលខេមរភូមិន្ទ​បាន​លើក​ឡើង​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ដែល​មាន​កម្មសិក្សាការី​ចូលរួម​ ស្ដាប់​ប្រមាណ​២៥០​នាក់​ នា​រសៀល​ថ្ងៃ​ ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​បញ្ជាក់​ថា​ លក្ខណសម្បត្ដិ​ទាំង​ប្រាំ​យ៉ាង​មាន​ដូច​ជាៈ​

​ទី​១-​នាយទាហាន​ មេបញ្ជាការ​ គ្រប់​លំដាប់ថ្នាក់​ត្រូវ​តែ​មាន​សមត្ថភាព​ ប្រតិកម្ម​រហ័ស​និង​ជា​មជ្ឈមណ្ឌល​សាមគ្គី​ ឯកភាព​ផ្ទៃក្នុង​ទូ​ទាំង​កងទ័ព​ ។​

​ទី​២-​ពេល​ទទួល​បាន​បទបញ្ជា​ត្រូវ​ សម្រេច​បាន​ល្អ​ភារកិច្ច​តាម​កម្រិត​ទំហំ​ ការងារ​ដែល​ថ្នាក់លើ​ប្រគល់​ឱ្យ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ ។​

​ទី​៣-​ត្រូវ​ចេះ​ចិញ្ចឹម​ទ័ព​ឱ្យ​បាន​ល្អ​

​ទី​៤-​ទំនាក់ទំនង​ល្អជា​មួយ​ប្រជា​ពល​ រដ្ឋ​ និង​អាជ្ញាធរ​ដែនដី​

​ទី​៥-​ទំនាក់ទំនង​អន្ដរជាតិ​ល្អ​

​លោកនាយ​ឧត្ដមសេនីយ៍​បាន​បន្ដ​ទៀត​ថា​ ដើម្បី​ជា​ជំនួយស្មារតី​ជូន​ប្រធាន​ ស្ថាប័ន​ មេបញ្ជាការ​កង​ ឯកភាព​គ្រប់​ លំដាប់​ ថ្នាក់​ក្នុង​ជួរ​កង​យោធពល​ខេ​មរ​ ភូមិន្ទ​ត្រូវ​មាន​មូលដ្ឋាន​ទ្រឹស្ដី​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​កសាង​ផែនការ​មួយ​ដែល​មាន​លក្ខណៈ​សុក្រឹត​សម្រាប់​អនុ​ត្ដន៍​ តាម​កម្រិត​ថ្នាក់​របស់​ខ្លួន​ក៏​ដូច​ជា​ធ្វើ​ជា​ សេនាធិការ​ជូន​ថ្នាក់ដឹកនាំ​ការងារ​ពាក់​ ព័ន្ធ​ដល់​ជំនាញ​ខ្លួន​ ។​ ខាងក្រោម​នេះ​គឺ​ ជា​វិធាន​មួយ​ចំនួន​សម្រាប់​ការ​កសាង​ ផែនការ​ដឹកនាំ​អនុវត្ដ​ការងារ​8​ វិធា​នទី​១-​ ក្ដាប់​ បូក​សរុប​ ,​ទី​២-​ វិភាគ​វាយតម្លៃ​ សន្និដ្ឋាន​ ,​ទី​៣-​កសាង​ផែនការ​,​ ទី​៤-​ សុំ​គោលការណ៍​ពី​ថ្នាក់លើ​ ,​ទី​៥-​ចាត់​ តាំង​ផ្សព្វផ្សាយ​ ,​ទី​៦-​ ចាត់តាំង​ត្រួតពិនិត្យ​ ក្ដាប់​ ការ​ដាស់តឿន​ក្រើនរំលឹក​ ។​ លោក​ នាយ​ឧត្ដមសេនីយ៍​បញ្ជាក់​ទៀត​ថា​ ឯក​ សារ​នេះ​មាន​លក្ខណៈ​ជា​ទស្សនទាន​ធ្វើ​ ជា​មូលដ្ឋាន​ឱ្យ​នាយទាហាន​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ​គ្រប់​លំដាប់ថ្នាក់​ ពិសេស​ គឺ​នាយទាហាន​វ័យក្មេង​សិក្សា​ ឈ្វេងយល់​កសាង​ខ្លួន​ឱ្យ​ក្លាយជា​នាយ​ ទាហាន​អាជីព​ម្នាក់​មាន​សមត្ថភាព​ ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ​មាន​ គុណធម៌​ សីលធម៌​ រស់នៅ​ថ្លៃថ្នូរ​ មាន​ ភក្ដីភាព​ចំពោះ​ជាតិ​មាតុភូមិ​គោរព​ ស្រលាញ់​ប្រជាជន​ឆ្លើយ​តប​បាន​ទាន់​ ពេលវេលា​នូវ​រាល់​សំណូមពរ​ភារកិច្ច​ការពារ​ជាតិ​មាតុភូមិ​ក្នុង​ដំណាក់កាល​ថ្មី​ នា​ពេល​បច្ចុប្បន្ន​ ៕​ សុខដុម​

sew (3)

sew

sew (1)

sew (2)

sew (4)


ចែករំលែក៖