ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​ ៖​ លេខា​លោកនាយក​សាលា​បាក់​ទូក​ អត់​ព្រម​ចូល​និវត្តន៍​

ចែករំលែក៖

​គេ​រាយការណ៍​ថា​ អ្នកគ្រូ​ កែវ​ វណ្ណ​ថា​ លេខា​លោកនាយក​វិទ្យាល័យ​បាក់​ទូក​ តូច​ កន្តាល់​ ត្រូវ​ចូល​និវត្តន៍​តាំងពី​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អ្នកគ្រូ​លេខា​ នៅ​តែ​មាន​វត្តមាន​ក្នុង​វិទ្យាល័យ​បាក់​ទូកដ​ដែល​ ។​ ក្នុង​ចំណោម​លោកគ្រូ​ អ្នកគ្រូ​ជិត​៤០០​នាក់​ ក្នុង​វិទ្យាល័យ​នេះ​ តើ​លោកនាយក​អាច​រើស​លោកគ្រូ​ អ្នកគ្រូ​ណា​ម្នាក់​ដែល​នៅ​មាន​អាយុ​អាច​ធ្វើការ​បាន​ មក​ធ្វើ​ជា​ជំនួយការ​បាន​ឬទេ​?​ ឬ​មួយ​ថា​មាន​តែ​អ្នកគ្រូ​ កែវ​ វណ្ណ​ថា​ ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ជា​លេខា​លោកនាយក​បាន​?

​គេ​រាយការណ៍​ថា​ អ្នកគ្រូ​កែវ​ វណ្ណ​ថា​ ដែល​ជា​ជំនួយការ​លោកនាយក​ពូកែ​ខាង​រៀបចំ​ ប្តូរ​សិស្ស​តាម​ថ្នាក់​ទៅ​តាម​ជំនាញ​ ។​ ឧបមា​ថា​សិស្ស​រៀន​ថ្នាក់​A​ ចង់​ផ្ទេរ​ទៅ​ថ្នាក់​B​ ត្រូវ​ចំណាយ​ថ្នាក់​យ៉ាង​ហោច​ណាស់​២៥​ដុល្លារ​ ។​ មាន​សិស្ស​ជា​ច្រើន​នៅ​ក្នុង​វិទ្យាល័យ​បាក់​ទូក​ដែល​ ត្រូវការ​ផ្លាស់​ប្តូរ​ថ្នាក់រៀន​ទៅ​តាម​ចំណង់​ចំណូលចិត្ត​ ដែល​ខ្លះ​ព្រោះតែ​តាម​មិត្តភក្តិ​ និង​ខ្លះទៅ​តាម​លោកគ្រូ​ អ្នកគ្រូ​ដែល​ល្បី​ ឬ​មិន​ល្បី​ ។​

ករណី​ផ្លាស់​ប្តូរ​ថ្នាក់​បាន​កើត​មាននៅ​ដើម​បវេសនកាល​ ។​ អ្នកគ្រូ​ កែវ​ វណ្ណ​ថា​ ដែល​លើស​ពេល​ចូល​និវត្តន៍​ជា​អ្នកជំនាញ​ក្នុង​ការ​រ៉ាប់រង​ការ​ផ្លាស់​ប្តូរ​ថ្នាក់រៀន​នេះ​ ។​ ក្រៅ​អំពី​បញ្ហា​ខាងលើ​នេះ​ក៏​នៅ​មានរឿង​រ៉ាវ​ជា​ច្រើន​ដែល​បាន​និង​កំពុង​កើតឡើង​ក្នុង​វិទ្យាល័យ​បាក់​ទូក​ ពាក់ព័ន្ធ​នឹង​ការ​កាត់​លុយកាក់​ លោកគ្រូ​ អ្នកគ្រូ​ និង​ប្រាក់​ឧបត្ថម្ភ​ BP​ មិនឃើញ​មាន​អ្វី​ជា​ដុំ​កំភួន​នៅ​ក្នុង​សាលា​នោះ​ជាដើម​ ៕

5363p9o5


ចែករំលែក៖