ព័ត៌មានទាន់ហេតុការណ៍៖

យន្ដហោះ​ធ្លាក់​ចំ​ផ្ទះ​ប្រជាជន​នៅ​អា​មេ​រិ​ក​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​

ចែករំលែក៖

​យន្ដហោះ​ធុន​តូច​មួយ​គ្រឿង​បាន​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​តំបន់​ Akron​ ទីក្រុង​ Ohio​ ប្រទេស​អា​មេ​រិ​ក​បណ្ដាល​ឱ្យ​មាន​ អ្នក​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​។​ នៅ​ មុន​ពេល​ហោះ​បុក​ផ្ទះ​យន្ដហោះ​នោះ​បាន​ធ្វើ​ឱ្យ​ដាច់់​ខ្សែភ្លើង​ ខ្សែ​ទូរស័ព្ទ​ នៅ​តាម​ ដងផ្លូវ​ជា​ច្រើន​ ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​ តំបន់​បានឱ្យ​ដឹង​ថា​ ហេតុការណ៍​គ្រោះ​ ថ្នាក់​ខាងលើ​បាន​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គិ​ ភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​ហើយ​អ្នក​ដែល​ នៅ​លើ​យន្ដហោះ​បាន​ស្លាប់​ទាំងអស់​ ។​ ប៉ុន្ដែ​មន្ដ្រី​ទទួលខុសត្រូវ​មិន​បាន​បញ្ជាក់​ថា​មាន​ជន​រង​គ្រោះ​ប៉ុន្មាន​នាក់​នោះ​ ឡើយ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​ហោះហើរ​ក្នុងស្រុក​អា​មេ​រិ​ក​បានឱ្យ​ដឹង​ថា​យន្ដហោះ​ ជួប​គ្រោះថ្នាក់​នៅ​វេលា​ម៉ោង​១៥​ថ្ងៃ​ទី​ ១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ម៉ោង​ក្នុង​តំបន់​ ពេល​កំពុង​ហោះហើរ​ឆ្ពោះទៅ​កាន់​អាកាស​ យានដ្ឋាន​អន្ដរជាតិ​ Akron​ Fulton​ ។​ អ្នកឯកទេស​អាកាសធាតុ​បាន​បញ្ជាក់​ថា​យន្ដហោះ​ជួប​គ្រោះថ្នាក់​អាច​បណ្ដាល​ មក​ពី​ការ​ចុះ​អ័ព្ទ​មើលផ្លូវ​មិន​ច្បាស់​។​

​ក្រោយ​ពេល​ហេតុការណ៍​គ្រោះថ្នាក់​ នេះ​កើតឡើង​ប៉ូលិស​បាន​បញ្ជូន​រថយន្ដ​ ជួយ​សង្គ្រោះ​ជា​បន្ទាន់​ទៅ​កាន់​កន្លែង​កើត​ ហេតុ​និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅ​គ្រប់​ គ្រង​ស្ថានភាព​។​ យន្ដហោះ​ដែល​ជួប​ គ្រោះថ្នាក់​នោះ​បាន​ដឹក​អ្នកដំណើរ​យ៉ាង​ តិច​១០​នាក់​ហើយ​អ្នក​ទាំង​អស់នោះ​អាច​នឹង​ស្លាប់​ក្នុង​គ្រោះថ្នាក់​ខាងលើ​ ៕​ ម៉ែ​វ​ សា​ធី​

tainan


ចែករំលែក៖