ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​បាន​៨​នាក់​នៅ​ក្នុងផ្ទះ​សំណាក់​២​កន្លែង​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​ ៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៨​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ក្រុង​ច្បារមន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដកំពង់ស្ពឺ​ឆ្មក់​ចាប់​បាន​ដោយ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​រង​និង​លោកស្រី​អភិបាលក្រុង​ច្បារមន​ចុះ​ ឆែកឆេរ​ផ្ទះសំណាក់​២​កន្លែង​ក្នុង​ពេល​តែ​មួយ​។​

​ផ្ទះសំណាក់​ទាំង​២​កន្លែង​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​នេះ​គឺ​ទី​១-​ផ្ទះ​ សំណាក់​ឈ្មោះ​“​សុវណ្ណ​”​និង​ផ្ទះសំណាក់​ មួយទៀត​ឈ្មោះ​“​ជ័យ​សុខុម​”​ ដែល​មាន​ ម្ចាស់ផ្ទះ​សំណាក់​ជាម​ន្ដ្រី​មន្ទីរ​កសិកម្ម​ ខេត្ដ​ដែល​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​ រសៀល​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ ចំនួន​៨​នាក់​។​

​លោក​វរសេនីយ៍ឯក​ ចាន់​ ដា​ មេ​ បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ដ​បាន​និយាយ​ឱ្យ​ដឹង​ថា​ មនុស្ស​ទាំង​៨​នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ​ លន់​ ប៊ុ​ន​ ហេង​ ភេទ​ប្រុស​ អាយុ​១៣​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ ទី​២-​ឈ្មោះ​ ម៉​ន​ ណុ​យ​ ភេទ​ ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ ប្រាកដ​ ទី​៣-​ឈ្មោះ​ សន​ ស្រី​និ​ច​ ភេទ​ ស្រី​ អាយុ​១៩​ឆ្នាំ​ កម្មករ​រោងចក្រ​ ទី​៤-​ឈ្មោះ​ ឃុន​ សាវ​ន្ដ័​ ភេទ​ប្រុស​ អាយុ​២៨​ ឆ្នាំ​ ជា​ទាហាន​នៅ​ភូមិភាគ​ទី​៣​ ទី​៥-​ឈ្មោះ​ លយ​ នូ​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ​ កម្មករ​រោងចក្រ​ ទី​៦-​ឈ្មោះ​អំ​ ំ​ សេង​ ហាក់​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ ទី​៧-​ឈ្មោះ​ ឌី​ណា​ សា​រ៉ុ​ន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ និង​ទី​៨-​ឈ្មោះ​ ស៊ី​ម​ សុខ​គង់​ ហៅ​សុខ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ទាំង​៨​នាក់​នេះ​រស់នៅ​ ក្នុង​សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដ​ កំពង់ស្ពឺ​។​

​លោក​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ពេល​ ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​គឺ​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ក្រុង​ច្បារមន​ពេល​ចុះ​ល្បាត​តាម​មូលដ្ឋាន​ក៏​ ឃើញ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ លន់​ ប៊ុ​ន​ ហេង​ ជិះ​ម៉ូតូ​១​គ្រឿង​ចូល​ក្នុងផ្ទះ​សំណាក់​ យីហោ​(​ជ័យ​សុខុម​)​ រួច​កម្លាំង​បាន​តាម​ ទៅ​ដល់​ក៏​រាយ​ការ​ណ៏​ទៅ​លោក​ ជូ​ សា​រុន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​សុំ​ យោបល់​ដើម្បី​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​ ខាងលើ​រហូត​ឈាន​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​យីហោ​(​សុវណ្ណ​)​មួយទៀត​ដោយ​ដកហូត​បាន​ដាវ​៧​ដើម​ កាំភ្លើង​ម៉ាក​រ៉ូ​ឡូ​ ពណ៌​ ទឹកប្រាក់​២​ដើម​ គ្រាប់​៧​គ្រាប់​ លុយ​ ចំនួន​៦.៨០០​ដុល្លារ​,​ លុយ​រៀល​ចំនួន​ ៩​លាន​រៀល​ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ ទម្ងន់​២៤,៤២​ក្រាម​ ម៉ូតូ​៦​គ្រឿង​ ព្រម​ ទាំង​សម្ភារ​មួយ​ចំនួន​ធំ​ទៀត​។​

​ក្រោយ​ពី​ឃាត់​បាន​ក្រុម​ជនសង្ស័យ​ ទាំង​៨​នាក់​និង​វត្ថុ​តាង​កម្លាំង​អាវុធហត្ថ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដកំពង់ស្ពឺ​ដើម្បី​សាកសួរ​និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ សេនា​ ស័ក្ដិ​

20151111_145655

20151111_141308_009

20151111_144008

20151111_144443


ចែករំលែក៖