ព័ត៌មានទាន់ហេតុការណ៍៖

បាត់​មួយ​យប់​ព្រឹក​ឡើង​ឃើញ​សព​អណ្ដែត​ទឹក​សង្ស័យ​ទៅ​ដក​ព្រលឹត​ ខ្យល់គរ​ធ្លាក់ទឹក​លង់​ស្លាប់​

ចែករំលែក៖

ខេត្ដកំពង់ឆ្នាំង​ ៖​ សព​បុរស​ម្នាក់​ត្រូវ​ បាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រស់នៅ​ក្នុងភូមិ​ប្រទះ​ឃើញ​នៅ​ក្នុង​បឹង​បន្ទាប់​ពី​ បុរស​នោះ​បាន​បាត់​ដំណឹង​មួយ​យប់​។​ ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ ក្នុងភូមិ​អន្លង់​ត្នោត​ ឃុំ​លង្វែក​ ស្រុក​ កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ ។​

​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ យ៉ែ​ម​ រី​ម​ អាយុ​៤៥​ឆ្នាំ​ មាន​ទី​លំ​ នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ស្ដ្រី​ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​បាត់​ខ្លួន​កូនប្រុស​របស់​ គាត់​បាន​ផឹក​ស្រវឹង​និង​បាន​ដើរទៅ​បឹង​ ខាងក្រោយ​ភូមិ​ ប៉ុន្ដែ​គ្មាន​អ្នក​ណា​ចាប់​ អារម្មណ៍​នោះ​ទេ​។​ លុះ​ល្ងាច​ឡើង​ក៏​មិន​ ឃើញ​ទៀត​។​ នៅ​ពេល​ល្ងាច​នោះ​ក្រុម​ គ្រួ​សារបាន​ដើរ​រក​ដែរ​តែ​អត់​ឃើញ​សោះ​ លុះ​ព្រឹក​ឡើង​មាន​ប្រជាពលរដ្ឋ​ដែល​ដើរ​កាត់​បឹង​នោះ​បាន​ប្រាប់​ថា​ ប្រទះ​ឃើញ​ សព​កូន​របស់​គាត់​អណ្ដែត​នៅ​ក្នុង​ទឹក​បឹង​។​ លុះ​ដឹង​ក៏​នាំ​គ្នា​ទៅ​មើល​ទើប​ឃើញ​កូន​ ប្រុស​របស់​គាត់​ស្លាប់​ពិតប្រាកដ​មែន​ ដោយសារ​លង់ទឹក​ពេល​ចុះ​បឹង​ដក​ ព្រលឹត​។​

​ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​ស្ដ្រី​ជា​ម្ដាយ​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ឱ្យមក​ ពិនិត្យ​សាកសព​។​ ក្រោយ​ពី​ពិនិត្យ​សាក​ សព​រួច​សមត្ថកិច្ច​បាន​សន្និដ្ឋាន​បុរស​រូប​នេះ​គឺ​ស្លាប់​ដោយសារ​ខ្យល់គរ​ធ្លាក់ទឹក​ លង់​ស្លាប់​ដោយ​គ្មាន​គេ​ដឹង​។​ ក្រោយ​ពី​ ពិនិត្យ​សាកសព​ហើយ​សមត្ថកិច្ច​បាន​ ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ដើម្បី​យក​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ច​ន្ថា​

IMG-20151110-WA0018


ចែករំលែក៖