ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដ​មិន​ប្រយ័ត្ន​ដល់​ចំណុច​ផ្លូវកែង​បុក​ជាមួយ​រថយន្ដ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​នារី​ម្នាក់​រង​របួសធ្ងន់​

ចែករំលែក៖

​ភ្នំពេញ​:​ នារី​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ ខណៈ​ដែល​រូបគេ​បាន​ជិះ​រថយន្ដ​មួយ​គ្រឿង​ហើយ​ត្រូវ​រថយន្ដ​មួយ​គ្រឿង​ទៀត​បុក​ចំ​ ពី​ចំហៀង​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​០០​និង​២០​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០​កែង​ផ្លូវ​លេខ​១១៣​ ស្ថិត​ក្នុង​សង្កាត់​ បឹង​កេងកង​៣​ ខណ្ឌ​ចំកា​មន​ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​ វិ​ស្តូ​រ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2U-8906​ បើកបរ​ដោយ​នារី​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័​ក្រ​២​នាក់​ទៀត​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៣​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​ត្រូវ​រថយន្ដ​មួយ​គ្រឿង​ទៀត​ម៉ាក​ ហា​យ​ឡេ​ន​ឌ័​រ​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2R-1199​ បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០​ ទិស​ដៅ​ពី​កើត​ទៅ​លិច​បុក​ចំ​ពី​ចំហៀង​ផ្នែក​ខាងឆ្វេង​បណ្ដាល​អោយ​បែក​កញ្ចក់​ទ្វារ​រថយន្ដ​ខ្ទាត​ចំ​ភ្នែក​នារី​ដែល​ជា​អ្នក​បើករថយន្ដ​វិ​ស្តូ​រ​រង​របួសធ្ងន់​ ។​ ចំណែក​រថយន្ដ​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​ទាំង​សងខាង​។​

​ក្រោយ​កើតហេតុ​រថយន្ដ​សា​មុ​យ​បាន​ដឹក​នារី​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។​ រីឯ​រថយន្ដ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​រង់ចាំរ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​ ជី​ម​ ភា​រ៉ា​

image4

image3

image2

image1


ចែករំលែក៖