ព័ត៌មានទាន់ហេតុការណ៍៖

ហុងដា​សេ​១២៥​បុក​គ្នា​បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ធ្ងន់​ ស្រាល​៤​នាក់​ នៅ​ក្រុង​ស្វាយ​រៀង​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ មនុស្ស​ប្រុស​ ស្រី​៤​នាក់​រង​របួសធ្ងន់​ ស្រាល​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ហុងដា​សេ​១២៥​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៥​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។​

​យោង​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បាន​ប្រាប់​ថា​ មិន​ពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ឈ្មោះ​សែ​ម​ វ​ណ្ណះ​ អាយុ​១៩​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​រំពារ​ ឃុំ​សង្កែ​ ស្រុក​រំដួល​ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដា​សេ​១២៥​ ព​ណ៍​ខ្មៅ​ អត់​ស្លាក​លេខ​ បើកបរ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ ស្រប​ពេល​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​១A៣២៤០​បើកបរ​ដោយ​ឈ្មោះ​អិន​ឃិ​ន​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ព្រមទាំង​អ្នក​រួម​ដំណើរ​ឈ្មោះ​តូច​ស្រី​និ​ច​អាយុ​២៨​ឆ្នាំ​ជា​ប្រពន្ធ​និង​កូនប្រុស​ឈ្មោះ​អិន​ផានិត​អាយុ​៣​ឆ្នាំ​ដោយ​អ្នក​ទាំង​៣​មាន​ទីលំនៅ​ក្នុងភូមិ​បា​វិត​កណ្ដាល​សង្កាត់​-​ក្រុង​បា​វិត​ដែល​បើក​ពី​ត្បូង​មក​ជើង​ប​ញ្រា​ស់ទិស​គ្នា​ក៏​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​អោយ​ម៉ូតូ​និង​មនុស្ស​ខ្ទាត​ប្រមាណ​៥​ម៉ែត្រ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ​ ប្រជាពលរដ្ឋ​ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន​មក​អន្តរាគមន៍​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​កន្លែង​ព្រមទាំង​ធ្វើការ​វាស់វែង​ និង​អូស​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​មក​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​ដោះស្រាយ​តាម​ច្បាប់​ ។​

​សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង​បានអោយ​ដឹង​ថា​ មូលហេតុ​បង្ក​អោយ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារ​យុវជន​សែ​ម​ វ​ណ្ណះ​ ប្រើប្រាស់​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ និង​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន​ផង​ដែរ​ ៕​ យឹ​ម​ សុ​ថា​ន​

U

U

U

U

U

U

U

U


ចែករំលែក៖