ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​តេ​ជោ​ ៖​ “​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ ចំពោះ​ការ​ប្រមាថ​ របស់​កូន​ជន​ក្បត់ជាតិ​បាន​ទេ​”

ចែករំលែក៖

​ភ្នំពេញ៖ ក្នុង​គណនី​ Facebook​ Page​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​សរសេរ​ និង​បរិ​យាយ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា​ “​ថ្ងៃនេះ​ក៏​ដូច​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​រួច​មក​ហើយ​ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ដែល​នាំ​ដល់​អរិយ​ភាព​ជាមួយ​អ្នក​ណា​ទាំងអស់​ ព្រោះ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផង​ ជា​ថ្ងៃ​ដែល​ខ្ញុំ​កាន់ទុក្ខ​កូន​ដ៏​កំសត់​របស់ខ្ញុំ​ផង​ នឹង​ក៏​ដើម្បី​សម្រួល​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​យើង​ផង​ដែរ​។​ ប៉ុន្តែ​ជា​អកុសល​ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ចំពោះ​ការ​ប្រមាថ​របស់​កូន​ជន​ក្បត់ជាតិ​បាន​ទេ​។​

​​ជោគជ័យ​គួរ​ឱយ​កោត​ស​សើរ​របស់​បក្ស​ប្រឆាំង​នៅ​មី​យ៉ា​ន់​ម៉ា​ដែល​ខ្មែរ​យើង​ទម្លាប់​ហៅ​ថា​ភូមា​ បាន​ទាញ​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​ទើប​សុំ​ទោស​ខ្ញុំ​កាលពី​ថ្ងៃ​ ២៩​ តុលា​ ២០១៥​ បើក​ការ​វាយប្រហារ​មក​លើ​ខ្ញុំ​សារ​ជា​ថ្មី​ដែល​បាន​បំផ្លាញ​សារ​ជា​ថ្មី​នូវ​វប្ប​ធ​ម៏​សន្ទនារ​ដែល​បាន​នឹង​កំពុង​ជួសជុល​បន្ទាប់​ពី​ជំនួប​ ស​ ខេ​ង​ សម​ រ​ង្ស៊ី​។​ មុនៗ​ ឱយ​តែ​មាន​បដិវត្តន៍​ព​ណ៏​ផ្ដួលរំលំ​នៅ​ប្រទេស​ណា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​តែងតែ​និយាយ​ថា​ជិត​កើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​។​ តែ​នៅ​ពេល​ឃើញ​ប្រទេស​ដែល​មាន​បដិវត្តន៍​ព​ណ៍​សុ​ទ្ឋ​តែ​មាន​សង្គ្រាម​បង្ហូរឈាម​ យើង​មិនសូវ​ឮ​មេ​បក្ស​រូប​នេះ​និយាយ​ពី​បដិវត្តន៍​ព​ណ៍​តទៅ​ទៀត​ទេ​។​


​បក្ស​ប្រឆាំង​នៅ​ភូមា​ឈ្នះ​ឆ្នោត​គេ​ប្រើ​ជា​ប្រយោជន៍​ដើម្បី​វាយប្រហារ​បក្ស​កាន់​អំណាច​ វាយប្រហារ​រាជរដ្ឋាភិបាល​និង​ខ្លួន​ខ្ញុំ​។​ ស្អី​នឹង​គេ​ដែរ​ ឯកឧត្តម​ បើ​មួយ​ជា​ភូមា​ មួយទៀត​ជា​កម្ពុជា​ និង​មួយទៀត​ឆ្នាំ​ ២០១៥​ ហើយ​ មួយទៀត​ឆ្នាំ​២០១៨​។​ រឿងរ៉ាវ​ខុស​គ្នា​ របប​នយោបាយ​សេដ្ឋកិច្ច​សង្គម​ខុស​គ្នា​ ភាព​លំបាក​និង​ងាយស្រួល​ខុស​គ្នា​ សូ​ម្បី​តែ​ការ​បោះ​ឆ្នោត​ក៏​ខុស​គ្នា​ ដែល​ភូមារ​មិន​ដែល​បោះ​ឆ្នោត​ ឯ​កម្ពុជា​បោះ​ឆ្នោត​៥​ដង​រួច​មក​ហើយ​។​ ឯ​ពូជពង្ស​វង់​ត្រកូល​ឯកឧត្តម​ប្រៀបធៀប​ជាមួយ​ជាមួយ​ អ៊ុ​ង​ សាន​សូ​ជី​ មិន​បាន​ទេ​ព្រោះ​មួយ​ស្នេហា​ជាតិ​ មួយទៀត​ក្បត់ជាតិ​ បើ​ពុំ​មានការ​ធ្វើ​និ​តិ​សម្បទារ​ណាមួយ​ទេ​ ឯកឧត្តម​នៅ​តែ​មានឈ្មោះ​ថា​ជា​កូន​អា​ក្បត់ជាតិ​។​ ពាក្យ​អា​ក្បត់ជាតិ​មិនមែន​ជា​ពាក្យ​ខ្ញុំ​ដាក់​ទេ​ តែ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម​របស់​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ជា​អ្នក​ប្រ​សិ​ទ្ឋិ​នាម​ឱយ​។​

​ឯកឧត្តម​ហៅ​ខ្ញុំ​ជា​មនុស្ស​ផ្តាច់​ការ​កប់ៗ​មាត់​ ថ្ងៃនេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា​កូន​អា​ក្បត់ជាតិ​។​ ខ្ញុំ​មិន​ដៀល​ពូជ​ឯកឧត្តម​ទេ​តែ​ខ្ញុំ​ហៅ​តាម​អ្នក​ជំនាន់​មុន​ដែល​ធ្លាប់​ហៅ​ឪពុក​ឯកឧត្តម​ថា​អា​ក្បត់ជាតិ​។​ ពាក្យ​នេះ​សំរាប់​ខ្ញុំ​ពិបាក​ស្តាប់​ណាស់​ក្នុង​សម័យ​ថ្មី​របស់​យើង​ តែ​ខ្ញុំ​មិន​ហ៊ាន​កែ​ប្រវត្តិសាស្ត្រ​ ពី​ក្បត់ជាតិ​ទៅ​ស្នេហា​ជាតិ​ ពី​អា​ក្បត់ជាតិ​ទៅ​ជា​ឯកឧត្តម​ក្បត់ជាតិ​បាន​ទេ​ បើ​មិន​ទាន់​ធ្វើ​នីតិសម្បទារ​សំរាប់​ជូន​ខ្មោច​ឳ​ពុក​ឯកឧត្តម​ទេ​នោះ​។​ ខ្ញុំ​សុំ​ប្រាប់​ទៅ​ឯកឧត្តម​ថា​ពូជ​ខ្ញុំ​អត់​មាន​មនុស្ស​ក្បត់ជាតិ​ដូច​ឯកឧត្តម​ទេ​។​ ស្លឹកឈើ​ជ្រុៈ​មិន​ឆ្ងាយ​ពី​គល់​។​

​សុំ​ទោស​បងប្អូន​ជនរួមជាតិ​ សុំ​វិ​និ​ឆ្ឆ័​យ​ចុះ​ តើ​អ្នក​ណា​បង្កហេតុ​នឹង​ បើ​មាន​អ្វី​កើតឡើង​សុំ​កុំ​បន្ទោស​ខ្ញុំ​។​ ថ្ងៃនេះ​ខ្ញុំ​បង្ហោះ​ទៅ​ជាមួយ​នៅ​អត្ថបទ​ប្រៀបធៀប​មួយ​ មិនដឹង​ចេញពី​ប្រភព​ណា​តែ​ឃើញ​ក្នុង​ Facebook​ មួយ​ ទោះ​វា​មិន​ទាន់​ពេញលេញ​ តែ​វា​ជា​មូលដ្ឋាន​ឱយ​យើង​យល់​ពី​ អ៊ុ​ង​ សាន​សូ​ជី​ និង​ សម​ រ​ង្ស៊ី​។​ ម្យ៉ាងទៀត​ សុំ​ទោស​ផង​យប់​ស្ងាត់​វាយ​ម្នាក់ឯង​អាច​ខុស្ស​ពាក្យពេចន៍​និង​អក្ខរា​វិ​រុ​ទ្ឋ​ខ្លះ​ “៕​

ewew


ចែករំលែក៖