ព័ត៌មានទាន់ហេតុការណ៍៖

ជួសជុល​ម៉ូ​ទ័​រ​ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​ម្នាក់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់ៈ​ បុរស​ម្នាក់​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​ ខណៈ​បុរស​រូប​នេះ​យក​ឌុ​យ​ទៅ​ដោត​ដើម្បី​សាក​ម៉ូ​ទ័​រ​ទើប​ជួសជុល​រួច​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ក្រោមផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ដូង​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​ក្រគរ​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ភឿន​ ទ្រី​ ភេទ​ប្រុស​ អាយុ​ ៤៥​ឆ្នាំ​ មាន​ប្រពន្ធ​ និង​កូនប្រុស​ស្រី​ ២​នាក់​ក្នុង​បន្ទុកគ្រួសារ​ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​ ។​ លោក​អធិការ​បន្ត​ថា​ ក្រោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​ថា​ ប៉ុន្មាន​ថ្ងៃមុន​ជន​រង​គ្រោះ​បាន​សុំ​ម៉ូ​ទ័​រ​ខូច​ពី​វត្ត​ក្រឡាញ់​ ហើយ​មុន​កើតហេតុ​បាន​យក​ម៉ូ​ទ័​រ​នេះ​មក​ជួសជុល​ដោយ​ខ្លួនឯង​ដើម្បី​ទុក​កាត់​ការ៉ូ​ និង​ផ្សេងៗ​ រួច​ក៏​យក​ឌុ​យ​ម៉ូ​ទ័​រ​ទៅ​ដោត​នឹង​ព្រី​ភ្លើង​ដើម្បី​សាកមើល​ នៅ​គ្រា​ដែល​ជន​រង​គ្រោះ​យកដៃ​ទៅ​ច្របាច់​កុងតាក់​ម៉ូ​ទ័​រ​ គ្រានោះ​បាន​ឆក់​ស្លាប់​តែ​ម្ដង​ ខណៈ​ដែល​ប្រពន្ធ​កូន​នៅ​ជុំ​គ្នា​ ប៉ុន្ដែ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ ។​

លោក​អធិការ​បន្ត​ទៀត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ច្បាស់លាស់​ ឃើញ​ថា​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ពិតប្រាកដ​មែន​ ក៏​បាន​ប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ប៉ឹម​ ពិន​

see (2)

see (1)

see

IMG-20151112-WA0007


ចែករំលែក៖