ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដឹកនាំ​ដោយ​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ បាន​បន្ត​ចុះ​ពិនិត្យ​ការងារ​បូមទឹក​បំពេញ​អាង​ និង​បឹង​ធម្មជាតិ​នានា​ សម្រាប់​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​

ចែករំលែក៖

​ខេត្តកណ្តាល​-​ព្រៃវែង​៖​ ក្រុមការងារ​បច្ចេកទេស​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដឹកនាំ​ដោយ​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅ​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ បាន​បន្ត​ចុះ​ពិនិត្យ​ការងារ​បូមទឹក​បំពេញ​អាង​ និង​បឹង​ធម្មជាតិ​នានា​ សម្រាប់​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​ នៅ​ក្នុង​ខេត្តកណ្តាល​ និង​ខេត្តព្រៃវែង​ ។​

​ថ្លែង​នៅ​ក្នុង​ពេល​ចុះ​ពិនិត្យ​ការងារ​ លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ ប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ​កសិកម្ម​ នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានឱ្យ​ដឹង​ថា​ ការងារ​បូមទឹក​បញ្ចូល​អាង​សម្រាប់​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​រដូវប្រាំង​នៅ​ក្នុង​ខេត្តកណ្តាល​ និង​ខេត្តព្រៃវែង​ មក​ដល់​ពេល​នេះ​ ក្រុមការងារ​ក្រសួង​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​នៃ​ខេត្ត​ទាំង​ពីរ​ បាន​ និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម​ (៦៥​សេះ​)​ សរុប​ចំនួន​ ២៨​ គ្រឿង​ ។​

​លោក​ ឈា​ ប៊ុ​ន​រិ​ទ្ធ​ បាន​បន្ត​ថា​ សម្រាប់​ខេត្តកណ្តាល​ គឺ​ក្រុមការងារ​របស់​យើង​ បាន​ និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ (៦៥​សេះ​)​ សរុប​ចំនួន​ ២៤​ គ្រឿង​ ដើម្បី​បូមទឹក​បំពេញ​អាង​ស្តុក​ទឹក​ និង​បឹង​ធម្មជាតិ​នានា​ សរុប​ចំនួន​ ១៩​ កន្លែង​ ក្នុងស្រុក​ពញាឮ​ ខ្សាច់កណ្តាល​ មុខកំពូល​ និង​ស្រុក​កៀនស្វាយ​ ។​ ចំណែក​ខេត្តព្រៃវែង​ គឺ​យើង​បាន​ និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ (៦៥​សេះ​)​ សរុប​ ចំនួន​ ០៦​ គ្រឿង​ ដើម្បី​បូមទឹក​បំពេញ​អាង​ស្តុក​ទឹក​ចំនួន​ ០៣​ កន្លែង​ ក្នុងស្រុក​ព្រះស្តេច​ ពាមរ​ក៏​ និង​ស្រុក​ពោធិ​រៀង​ ។​

​លោក​ប្រធាន​នាយកដ្ឋាន​ បាន​បញ្ជាក់​បន្ថែម​ថា​ បច្ចុប្បន្ន​ក្រុមការងារ​ក្រសួង​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ កំពុង​បន្ត​ចុះ​ពិនិត្យ​នៅ​តាម​ទីតាំង​ផ្សេងៗ​ទៀត​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ និង​ឈាន​ទៅ​ដំឡើង​ម៉ាស៊ីនបូមទឹក​បន្ថែម​ ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ ៕​ សុខ​ ខេមរា​

se

se (1)

se (2)

se (3)

se (4)

se (5)


ចែករំលែក៖