ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា​ចិន​ ន​នួ​ ហា្វ​ បាន​ណាតជួប​សិស្សសាលា​ចិន​ ឈុ​ន​ ជី​ង​ បើក​ឆាកប្រយុទ្ធ​ដូច​នៅ​ក្នុង​រឿង​ភាគ​ចិន​ហុងកុង​

ចែករំលែក៖

​ភ្នំពេញ​៖​ សិស្សសាលា​ចិន​២​ក្រុម​មាន​គ្នា​ខាង​៤​ទៅ​៦​នាក់​ បាន​ណាតជួប​វ៉ៃតប់​គ្នា​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សារ​ណះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ថ្ងៃ​ទី​១២​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ផ្លូវ​លេខ​២៣២​ កែង​ផ្លូវ​លេខ​១៥៣​ ក្បែរ​សាលា​ចិន​ ឈុ​ង​ ជី​ង​ ក្នុង​សង្កាត់​វាល់វង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ពត៍​មាន​ពី​សមត្ថកិច្ច​ដែល​បាន​ឃាត់ខ្លួន​ក្រុម​ក្មេង​សិស្សសាលា​ចិន​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ទី​១​ឈ្មោះ​ គង់​ គី​ម​ហេង​ អាយុ​១៩​ឆ្នាំ​ ជា​សិស្សសាលា​ចិន​ ទី​២​ឈ្មោះ​ ម៉េ​ង​ ឡាយ​ អាយុ​១៦​ឆ្នាំ​ ជា​សិស្សសាលា​ចិន​ ទី​៣​ឈ្មោះ​ សុខ​ សី​ុ​ន​ អាយុ​២០​ឆ្នាំ​ ទី​៤​ឈ្មោះ​ ឈុ​ន​ ដេ​វីត​ អាយុ​១៥​ឆ្នាំ​ ។​

​តាម​ប្រភព​ពត៍​មន​ពី​កន្លែង​ហេតុ​កើត​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​សិស្សសាលា​ចិន​២​ក្រុម​បាន​ណាតជួប​ហើយ​បាន​បើក​ឆាកប្រយុទ្ធ​ដូច​នៅ​ក្នុង​រឿង​ភាគ​ចិន​ហុងកុង​ដេញ​វាយ​គ្នា​ ខ្លះ​មាន​ខ្សែ​ក្រ​វ៉ា​ត់​នៅ​ក្នុង​ដៃ​រៀងៗ​ខ្លួន​គ​បាន​ដេញ​វាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​។​ ភ្លាមៗ​នោះ​ក៍​មាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ដើរ​ល្បាត​តាម​ផ្លូវ​ក៏​ប្រទះ​ឃើញ​ហេតុ​ខាងលើ​នេះ​ក៏​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​បង្ក្រាប​បាន​កេ្ម​ង​ទំនើង​ទាំង​៤​នាក់​នេះ​ភ្លាមៗ​ រួម​នឹង​ម៉ូតូ​២​គ្រឿង​ទៀត​។​

​ក្រោយ​ពេល​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ ក្រុម​កេ្ម​ង​ទំនើង​ទាំង​៤​នាក់​ខាងលើ​នេះ​និង​នាំ​យក​មក​កាន់​ប៉ុស្តិ៍​វាលវង់​ដើម្បី​សាកសួរ​ បាន​ហៅ​អាណាព្យាបាល​មក​ធ្វើការ​ចុះ​កិច្ចសន្យា​កុំអោយ​មាន​លើក​ក្រោយ​ទៀត​ ៕ ស រស្មី

image3

image2

image1

image4


ចែករំលែក៖