ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿង​ជន​ល្មោភកាម​ ចាប់​ស្រី​ស្អាត​ប៉ង​រំលោភ​មិន​បាន​ សម្រេច​វាយ​ទម្លាក់​ទឹកស្ទឹង​សង្កែ​តែ​ សោកស្ដាយ​នាង​ស្លាប់​ហើយ​

ចែករំលែក៖

​ខេត្ដបាត់ដំបង​ ៖​ នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ខេត្ដបាត់ដំបង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ចាប់​ស្រី​ស្អាត​ម្នាក់​ ទម្លាក់​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​នោះ​ត្រូវ​ បាន​ចាប់ខ្លួន​ហើយ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ វត្ដ​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​។​

​ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នេះ​ ឈ្មោះ​ ចាន់​ កុសល​ ភេទ​ប្រុស​ អាយុ​២៣​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​ចាប់ខ្លួន​ខាង​ លើ​។​

​បើ​តាម​ជនសង្ស័យ​ ឈ្មោះ​ ចាន់​ កុសល​ បាន​សារភាព​ថា​ នៅ​មុន​ពេល​ កើតហេតុ​រូបគេ​ស្រវឹង​ស្រឿងៗ​បាន​ទៅ​បង់សំណាញ់​នៅ​ដងស្ទឹង​សង្កែ​។​ ពេល​ នោះ​ខ្លួន​បាន​លប​ឡើង​ទៅ​ចាប់​នារី​វ័យ​ ក្មេង​ម្នាក់​ទាញ​មក​មាត់​ស្ទឹង​សង្កែ​ប៉ុន​ ប៉ង​រំលោភ​។​ ក៏​ប៉ុន្ដែ​ពេល​ដែល​រូបគេ​ ចាប់​នាង​បោច​សក់​និង​ខ្ទប់មាត់​អូរ​មិន​ ទាន់​ដល់​មាត់​ស្ទឹង​សង្កែ​និង​មិន​ទាន់​បាន​ រំលោភ​ផង​នាង​ក៏​យក​កន្ដ្រៃ​ចាក់​មក​លើ​ រូបគេ​មួយ​កន្ដ្រៃ​ធ្វើ​ឱ្យ​រូបគេ​មាន​កំហឹង​ក៏​វាយ​នាង​រួច​ទម្លាក់​ចោល​កណ្ដាលស្ទឹង​ តែ​ម្ដង​ទៅ​ រួច​ក៏​ហែល​ឆ្លង​ទៅ​ត្រើយ​ ម្ខាង​។​ លុះ​ក្រោយមក​ទើប​ហែល​ត្រឡប់​ មក​វិញ​និង​គេចខ្លួន​ចូល​ទៅ​ក្នុង​ចម្ការ​ នៅ​ក្រោយ​ភូមិ​។​ ចំពោះ​នារី​រង​គ្រោះ​ ស្លាប់​ឬ​រស់​យ៉ាងណា​នោះ​រូបគេ​ពុំ​ដឹង​ ឡើយ​។​

​លោក​ ស៊ុន​ សុវណ្ណ​ អធិការ​នគរ​ បាល​ស្រុក​សង្កែ​បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​ បាន​ចាប់ខ្លួន​ជនសង្ស័យ​ពេល​ដែល​ជន​ សង្ស័យ​លបចូល​ផ្ទះ​ដេក​ជាមួយ​ប្រពន្ធ​។​

​តាម​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ និយាយ​ថា​ នារី​រង​គ្រោះ​នាង​មិន​ចេះ​ ហែល​ទឹក​ទេ​។​

​ជុំវិញ​ការ​បំបែកសំណុំរឿង​ជន​ល្មោភ​ កាម​ប៉ុនប៉ង​រំលោភ​មិន​បាន​សម្រេច​និង​ មិន​ទាន់​រក​ឃើញ​នារី​រង​គ្រោះ​នៅឡើយ​ នេះ​ លោក​ ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​ខេត្ដ​ បាត់ដំបង​ទទួល​បន្ទុក​ការងារ​យុត្ដិធម៌​ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ វិច្ឆិកា​ ថា​ សាកសព​នារី​រង​គ្រោះ​បាន​រក​ឃើញ​នៅ​ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ស្ថិត​នៅ​ភូមិ​ព្រែ​តា​តន់​ សង្កាត់​ ព្រែ​ព្រះស្ដេច​ ក្រុង​-​ខេត្ដបាត់ដំបង​។​

​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៩​និង​ ៤៥​នាទី​យប់​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល​មុខ​ចាប់​នាង​អូស​ ទម្លាក់​ពី​ចំណុច​ផ្ទះ​បណ្ដុះ​សណ្ដែក​ ស្ថិត​ នៅ​ក្នុងភូមិ​វត្ដ​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្ដបាត់ដំបង​ ក្នុង​ភាព​អាថ៌​ កំបាំង​ និង​ធ្វើ​ឱ្យ​សមត្ថកិច្ច​មានការ​ស្មុគ​ ស្មាញ​យ៉ាង​ខ្លាំង​។​ នៅ​ក្រោយ​កើតហេតុ​ នោះ​លោក​ ជេ​ត​ វណ្ណ​នី​ បាន​មាន​ ប្រសាសន៍​ថា​ ករណី​បាត់​ខ្លួន​នារី​ខាងលើ​ នេះ​ជា​រឿង​ស្មុគស្មាញ​បំផុត​ដែល​តម្រូវ​ ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់​ ។​ លោកស្នងការ​រង​មិន​បាន​ សន្និដ្ឋាន​ករណី​បាត់​ខ្លួន​នារី​ខាងលើ​នេះ​ ជាក់លាក់​ទេ​ តែ​អាច​ជា​រឿង​មនុស្ស​ ឃាត​ដោយ​ចេតនា​ការ​ប៉ុនប៉ង​ចាប់​ រំលោភ​និង​ជា​ការ​ត្រូវរ៉ូវ​គ្នា​ក៏​ថា​បាន​។​ នេះ​បើ​តាម​ការ​បំភ្លឺ​ខ្លះៗ​ពី​ប្រភព​មួយ​ ចំនួន​និង​ការ​ស្រាវជ្រាវ​ជាបឋម​នៅ​កន្លែង​កើតហេតុ​។​

​ម្ដាយ​នារី​រង​គ្រោះ​ឈ្មោះ​ ជីវ​ ម៉ៅ​ អាយុ​៥១​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ កូនស្រី​របស់​ គាត់​ដែល​បាត់​ខ្លួន​ខាងលើ​នេះ​ឈ្មោះ​ ឆាំ​ ស្រី​រ័​ត្ន​ ហៅ​តៃ​ម៉ូ​ មុខរបរ​បណ្ដុះ​សណ្ដែក​ និង​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២​ នៅ​វិទ្យាល័យ​ នេ​ត​យ៉ង់​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​។​ នៅ​មុន​ពេល​កើតហេតុ​កូនស្រី​របស់​ គាត់​នៅ​អង្គុយ​ច្រក​សណ្ដែកបាយ​ជាមួយ​គាត់​ដើម្បី​បណ្ដុះ​សណ្ដែក​ដែល​ការ​ច្រក​ នេះ​ធ្វើ​នៅ​ខាង​មុខ​ផ្ទះ​ឆ្លងផ្លូវ​ជាប់​នឹង​ មាត់​ស្ទឹង​សង្កែ​ ។​ លុះ​ពេល​ច្រក​រួច​ ហើយ​គាត់​ក៏​បាន​ចេញពី​ទីនោះ​មុន​ ដោយ​បាន​ដើរ​ឆ្លងថ្នល់​សំដៅ​ទៅ​ផ្ទះ​នៅ​ម្ខាង​ថ្នល់​ទុក​ឱ្យ​កូនស្រី​នៅ​បិទ​ភ្លើង​ចាំ​ទៅ​ផ្ទះ​តាម​ក្រោយ​។​ ពេល​កូនស្រី​បិទ​ភ្លើង​ក៏​ ស្រាប់តែ​ឮ​សំឡេង​កូនស្រី​ស្រែក​ឱ្យ​ជួយ​យ៉ាង​ខ្លាំង​ខណៈនោះ​គាត់​បាន​រត់​មក​ វិញ​ឃើញ​កូនស្រី​ត្រូវ​ស្រមោល​ជន​មិន​ ស្គាល់​មុខ​ម្នាក់​បាន​ចាប់​ទាញ​អូស​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​បាត់​ទៅ​ហើយ​។​ គ្រានោះ​គាត់​បាន​ស្រែក​ឱ្យ​អ្នកស្រុក​ជួយ​ដែរ​ប៉ុន្ដែ​គ្មាន​អ្នក​ណា​ហ៊ាន​ចុះ​មក​ជួយ​ នោះ​ទេ​ព្រោះ​យប់​ងងឹត​។​ ក្រោយ​កើត​ ហេតុ​គាត់​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទើប​ សមត្ថកិច្ច​នគរបាល​និង​កម្លាំង​កង​រាជ​ អាវុធហត្ថ​ចុះ​មក​ស្រាវជ្រាវ​ដើម្បី​តាម​រក​រហូត​ចាប់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២​។​

​នៅ​កន្លែង​បាត់​ខ្លួន​យុវតី​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​រក​ឃើញ​សំណាញ់​បង់​ត្រី​មួយ​ ខោខ្លី​ពណ៌​ក្រហម​លាយ​ផ្កា​មួយ​ និង​ ស្បែកជើងផ្ទាត់​ពណ៌​ក្រហម​មួយគូ​ នៅ​ ជាប់​ភក់​ក្បែរ​មាត់​ស្ទឹង​សង្កែ​។​

​លោក​ ជេ​ត​ វណ្ណ​នី​ បានឱ្យ​ដឹង​ថា​ ដោយសារ​វត្ថុ​តាង​បន្សល់​ទុក​នៅ​កន្លែង​ កើតហេតុ​នេះ​ហើយ​ទើប​សមត្ថកិច្ច​មាន​ ពន្លឺ​ក្នុង​ការ​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់ខ្លួន​ ជន​ល្មោភកាម​ខាងលើ​នេះ​តែ​ម្ដង​។​

​តាម​អ្នក​ភូមិ​រស់នៅ​ជិត​នឹង​ផ្ទះ​ជន​ សង្ស័យ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​ មនុស្ស​មាន​ប្រពន្ធ​ហើយ​បច្ចុប្បន្ន​ប្រពន្ធ​ ជនសង្ស័យ​មាន​ផ្ទៃពោះ​៥​ខែ​ផង​ ៕​ វិច្ឆិកា​

sx1

s04

s03

s02

hhh9


ចែករំលែក៖