ព័ត៌មានទាន់ហេតុការណ៍៖

ចាប់​បាន​ចោរ​ម្នាក់​ដើរ​លួច​តាម​ បន្ទប់​កម្មករ​កម្មការិនី​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ម្ចាស់ផ្ទះ​ជួល​ ចាប់​ជនសង្ស័យ​ម្នាក់​ដែល​បាន​ចូល​លួច​ សម្ភារ​និង​លុយ​តាម​បន្ទប់​របស់​កម្មករ​ កម្មការិនី​ប្រគល់​ឱ្យ​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ ខេត្ដ​ព្រះ​សីហ​នុ​។​ ករណី​ចាប់ខ្លួន​ជន​ សង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្រុម​១៤​ ភូមិ​-​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​។​

​ម្ចាស់​បន្ទប់​ផ្ទះ​ជួល​ឈ្មោះ​ ឃាង​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុប្រមាណ​៤០​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ ខាងលើ​នេះ​ខណៈ​ដែល​ក្រុម​កម្មករ​កម្ម​ ការិនី​ជួល​បន្ទប់​ស្នាក់​នៅ​ចេញ​ទៅ​ធ្វើ​ ការងារ​។​ ជាមួយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ ខាងលើ​នេះ​បាន​រក​ឃើញ​ទូរស័ព្ទ​ដៃ​ម៉ាក​ មិត្ដ​ហ្វូ​ន​១​គ្រឿង​ និង​ប្រាក់​៣.៨០០​រៀល​ ព្រមទាំង​សោ​បន្ទប់​ចំនួន​១១​ សម្រាប់​ ចាក់សោ​ចូល​ប្រមូល​យក​លុយ​និង​ទូរ​ ស័ព្ទ​ខាងលើ​នេះ​។​

​លោក​ ម៉ែ​ន​ វ​ន្នី​ នាយការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ ស​ ណា​ក់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុន​ របរ​និង​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ​។​ ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថ​ កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ឃុំខ្លួន​និង​ស្រាវជ្រាវ​បន្ដ​ឈាន​ទៅ​ ចាត់ការ​តាម​ផ្លូវច្បាប់​។​

​បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ កូនសោ​ទាំង​១១​ដែល​រក​ ឃើញ​នៅ​នឹង​ជនសង្ស័យ​នោះ​គឺ​ជន​ សង្ស័យ​បាន​លួច​យក​ពី​អ្នកយាម​នៅផ្ទះ​ ជួល​ខាងលើ​នេះ​។​ ក៏​ប៉ុន្ដែ​គេ​ពុំ​ដឹង​ថា​ ជន​ សង្ស័យ​លួច​យក​បាន​របៀប​ណា​ពី​សន្ដិ​ សុខ​នោះ​ទេ​។​ ខណៈ​សង្ស័យ​ថា​ ជនសង្ស័យ​ និង​សន្ដិសុខ​យាម​ផ្ទះ​ជួល​ខាងលើ​នេះ​ មាន​ពាក់ព័ន្ធ​អ្វី​ម្យ៉ាង​ជាមួយនឹង​ជន​ សង្ស័យ​ ៕​ ឆ្លាម​សមុទ្រ​

sew (2)

sew (1)

sew


ចែករំលែក៖