ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ី​ជាមួយ​គ្នា​ពេល​អស់​ស្រា​ឱ្យ​ ម៉ូតូ​ជិះ​ទៅ​ទិញ​ទៅ​បាត់​រហូត​ទើប​ តាម​រក​ឃើញ​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ បុរស​ម្នាក់​ត្រូវ​ ម្ចាស់​ម៉ូតូ​តាម​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ខេត្ដ​ព្រះ​សីហ​នុប​ន្ទា​ប់​ពី​ បុរស​រូប​នេះ​បាន​យក​ម៉ូតូ​អ្នក​រួម​ផឹកស៊ី​ ជាមួយ​មក​លក់​ឱ្យ​គេ​នៅ​ចំណុច​កោះ​ ព្រាប​ម្ដុំ​ទំនប់​រលក​ចាស់​។​ ការ​ចាប់ខ្លួន​ ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​១១​ព្រឹក​ នៅ​ចំណុច​ភូមិ​១​ ឃុំ​ ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សី​ ហ​នុ​។​ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ ឈ្មោះ​ ខែ​ម​ ឃាន​ ភេទ​ប្រុស​ អាយុ​២២​ ឆ្នាំ​ មុខរបរ​ជាងសំណង់​ មានស្រុក​ កំណើត​នៅ​ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​សីហ​នុ​ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ក្នុង​ ក្រុម​ទី​១៧​ ភូមិ​១​ ឃុំ​ទំនប់​រលក​ ស្រុក​ ស្ទឹង​ហាវ​ ខេត្ដ​ព្រះ​សីហ​នុ​។​

​បើ​តាម​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ផេង​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ជាង​ សំណង់​ បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១០​និង​ ១៥​នាទី​ គាត់​បាន​អង្គុយ​ផឹកស្រា​នៅផ្ទះ​ របស់​ខ្លួន​មាន​គ្នា​៣​នាក់​ក្នុង​នោះ​មាន​ទាំង​ជនសង្ស័យ​ឈ្មោះ​ ខែ​ម​ ឃាន​ ផង​ដែរ​។​ លុះ​ពេល​ផឹក​បាន​មួយសន្ទុះ​អស់​ស្រា​ គាត់​ក៏​បានឱ្យ​ជនសង្ស័យ​យក​ម៉ូតូ​ជិះ​ទៅ​ ទិញ​ស្រា​ តែ​រយៈពេល​១​ម៉ោង​មិនឃើញ​ ជនសង្ស័យ​ត្រឡប់​មក​វិញ​ទេ​។​ ពេល​ នោះ​រូប​គាត់​និង​អ្នក​រួម​ផឹកស៊ី​ម្នាក់​ទៀត​ ឈ្មោះ​ ផី​ន​ បាន​នាំ​គ្នា​ទៅ​រក​ជនសង្ស័យ​ នៅផ្ទះ​តែ​បង​បង្កើត​របស់​ជនសង្ស័យ​ ប្រាប់​ថា​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​កំពង់សោម​បាត់​ហើយ​។​ ពេល​បានឮ​បង​ជនសង្ស័យ​ ប្រាប់​ដូច្នេះ​គាត់​ក៏​បាន​ស្វែងរក​ជន​ សង្ស័យ​រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ គាត់​បាន​ប្រទះ​ឃើញ​ជន​ សង្ស័យ​ឈ្មោះ​ ខែ​ម​ ឃាន​ នៅ​ភូមិ​១​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ក៏​ចាប់​ ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​តែ​ម្ដង​។​

​ម្ចាស់​ម៉ូតូ​បាន​បញ្ជាក់​ថា​ ម៉ូតូ​ដែល​ ជនសង្ស័យ​ជិះ​ទៅ​ទិញ​ស្រា​នោះ​ផលិត​នៅ​*​ឆ្នាំ​១៩៩៧​ ពណ៌​ខ្មៅ​ តែ​ពុំ​មាន​ស្លាក​លេខ​ ទេ​ ជា​ម៉ូតូ​ចាស់​ហួស​ដឺ​ឡេ​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ ឈ្មោះ​ ខែ​ម​ ឃាន​ បាន​សារភាព​ថា​ រូប​ គេ​ពិតជា​បាន​យក​ម៉ូតូ​ខាងលើ​នេះ​មែន​ ពេល​ដែល​ម្ចាស់​ម៉ូតូ​ប្រើ​ឱ្យមក​ទិញ​ស្រា​ តែ​រូបគេ​បាន​ជិះ​មក​កំពង់សោម​បំណង​ ទៅ​លេង​ផ្ទះ​អ៊ំ​។​ ពេល​ត្រឡប់​ពី​ផ្ទះ​អ៊ំ​មក​ ផ្ទះ​វិញ​ដល់​ផ្លូវ​ចូល​កោះ​ព្រាប​ចំណុច​ ទំនប់​រលក​ចាស់​ស្រាប់តែ​ម៉ូតូ​ខូច​ហើយ​រូបគេ​បាន​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​ជាង​ធ្វើ​ម៉ូតូ​ ក្នុង​តម្លៃ​៩​ម៉ឺន​រៀល​។​

​យោង​តាម​ចម្លើយ​ជនសង្ស័យ​និង​ ផ្អែក​តាម​បណ្ដឹង​ម្ចាស់​ម៉ូតូ​សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ទៅ​សាលាដំបូង​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ ច្បាប់​ ៕​ ឆ្លាម​សមុទ្រ​

de (1)

de


ចែករំលែក៖