ព័ត៌មានទាន់ហេតុការណ៍៖

​ថៃ​បញ្ជូន​សត្វ​ស្វា​១៤​ក្បាល​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ចែករំលែក៖

​សត្វ​ស្វា​១៤​ក្បាល​ដែល​ឈ្មួញ​រត់ពន្ធ​ចូល​មក​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​នោះ​ ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​ប្រតិបត្តិការ​នេះ​មិនមែន​ថា​ គ្មាន​បញ្ហា​នោះ​ទេ​ ។​ មន្ត្រី​អភិរក្ស​សត្វព្រៃ​បាន​ទប់ស្កាត់​ការពារ​ណាស់​ដែរ​ ប៉ុន្តែ​នៅ​តែ​មានការ​រត់ពន្ធ​ ដោយ​ដាក់​សត្វ​ស្វា​ទាំងនោះ​នៅ​ក្នុង​ទ្រុង​តែ​មួយ​ ។​

​សត្វ​ស្វាយ​១២​ក្បាល​ត្រូវ​រត់ពន្ធ​ចូល​មក​ក្នុង​ទឺ​ក​ដី​ថៃ​តាំងពី​តូចៗ​មក​ម្ល៉េះ​ ហើយ​ដែល​ប៉ូលិស​បាន​ជួយ​រំដោះ​តាំងពី​៧​ឆ្នាំ​កន្លង​មក​នោះ​ ។​ សត្វ​ស្វា​ទាំងនេះ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អភិរក្ស​សត្វព្រៃ​ស្ថិត​នៅ​មជ្ឈមណ្ឌល​ Ratchaburi​ ចម្ងាយ​៨០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ។​ សត្វ​ស្វា​២​ក្បាល​ទៀត​បាន​កើត​នៅ​ក្នុង​មជ្ឈមណ្ឌល​សត្វព្រៃ​នោះ​តែ​ម្តង​ ។​

​លោក​ Edwin​ Wiek​ ប្រធាន​អង្គការ​មូលនិធិ​មិត្តភាព​សត្វព្រៃ​ប្រទេស​ថៃ​បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ថា​ សត្វ​ស្វា​ទាំងនេះ​ តាំងពី​យើង​ទទួល​វា​ គឺ​វា​នៅ​តូចៗ​នៅឡើយ​ ។​ សត្វ​ស្វា​ទាំង​អស់នេះ​គួរតែ​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​កាន់​ព្រៃ​វិញ​ភ្លាមៗ​ ។​ លោក​បន្ត​ថា​ ឥឡូវនេះ​ វា​យឺត​ពេល​ទៅ​ហើយ​នៅ​ក្នុង​ការ​បញ្ជូន​សត្វ​ស្វា​ទាំងនេះ​ឲ្យ​ទៅ​កាន់​ព្រៃ​វិញ​នោះ​ ។​

​នាយកដ្ឋាន​ឯកសារ​ឧទ្យាន​ជាតិ​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា​ សត្វ​ស្វា​ទាំងនោះ​មាន​ដើម​កំណើត​មក​ពី​ដែន​កោះ​ Borneo​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

​ការ​រត់ពន្ធ​សត្វ​ស្វា​ខុសច្បាប់​បាន​កើត​មាន​យ៉ាង​ហូរហែ​ ជា​ពិសេស​ប្រភេទ​សត្វ​ស្វា​នេះ​តែ​ម្តង​មក​ពី​តំបន់​ព្រៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​ សត្វព្រៃ​ទាំងនោះ​ត្រូវ​គេ​យក​មក​លក់​ដើម្បី​ធ្វើ​ម្ហូប​ ឬ​យក​ទៅ​ធ្វើ​ថ្នាំពេទ្យ​ជាដើម​ ។​ ចន្លោះ​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០០៧​ ប្រទេស​ថៃ​បាន​បញ្ជូន​សត្វ​ស្វា​ប្រមាណ​៥២​ក្បាល​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​វិញ​ បន្ទាប់​ពី​មានកា​រត់ពន្ធ​ចូល​មក​ក្នុង​ទឹកដី​ថៃ​នោះ​ ។​

​សត្វ​ស្វា​ដែល​បញ្ជូន​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ចុង​ក្រោយ​នេះ​ត្រូវ​នាំ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ដ​ន​មឿ​ន​ ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ហើយ​ត្រូវ​ដាក់​នៅ​ក្នុង​ទ្រុង​មួយ​ មុន​ពេល​ធ្វើ​ដំណើរ​រយៈពេល​៥​ម៉ោង​ឆ្ពោះទៅ​កាន់​ទីក្រុង​ Jakarta​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​នេះ​ ៕​

orangutans-thailand


ចែករំលែក៖