ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធ​ចាក់​សាំង​ដុត​ផ្ទះ​ពេល​ប្ដី​និង​ កូន​តូច​ដេក​លក់​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ ស្ដ្រី​ម្នាក់​បាន​ចាក់​ សាំង​ដុត​ផ្ទះ​ខណៈ​ប្ដី​និង​កូន​កំពុង​ដេក​លង់​ លក់​ តែ​បាន​អ្នក​រស់នៅ​ជិតខាង​ជួយ​ ពន្លត់​ទាន់​។​ យ៉ាងណា​ក៏​ដោយ​កូន​តូច​ បាន​រលាក​របួស​តិចតួច​និង​ម៉ូតូ​១​គ្រឿង​ ឆេះ​សល់​តែ​ឆ្អឹង​។​

​ករណី​ខាងលើ​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្រុម​ទី​៩​ ភូមិ​២​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​។​

​អ្នក​រស់នៅ​ជិត​ផ្ទះ​កើតហេតុ​បានឱ្យ​ ដឹង​ថា​ ស្ដ្រី​ជា​ប្រពន្ធ​ដែល​បាន​ចាក់​សាំង​ ដុត​ផ្ទះ​ឈ្មោះ​ លឹ​ម​ រស្មី​ អាយុ​២២​ឆ្នាំ​ មាន​ប្ដី​ឈ្មោះ​ សួន​ សុខ​មាន​ អាយុ​៣២​ ឆ្នាំ​ និង​មានកូន​ស្រី​អាយុ​ជាង​១​ខែ​ រស់​ នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​បើ​តាម​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ ករណី​ប្រពន្ធ​ចាក់​សាំង​ដុត​ផ្ទះ​ខាងលើ​នេះ​ ពុំ​បង្ក​ឱ្យ​ប្ដី​និង​កូនរង​របួសធ្ងន់​ទេ​ ខណៈ​ សមត្ថកិច្ច​អង្គភាព​ពន្លត់​អគ្គិភ័យ​និង​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ជួយ​នាំ​គ្នា​ ពន្លត់​ទាន់​ពេលវេលា​។​ នៅ​ក្នុង​ហេតុ​ ការណ៍​នេះ​បាន​ខូចខាត​ម៉ូតូ​១​គ្រឿង​តែ​ ប៉ុណ្ណោះ​ ហើយ​កូនស្រី​អាយុ​ជាង​១​ខែ​បាន​ រង​របួស​រលាកភ្លើង​តិចតួច​ប៉ុណ្ណោះ​ត្រូវ​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ភ្លាមៗ​ដែរ​។​

​នគរបាល​សង្កាត់​លេខ​៣​ក្រុង​-​ខេត្ដ​ ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​បាន​ ចាក់​សាំង​ដុត​ផ្ទះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ តែ​សមត្ថកិច្ច​បាន​ដោះ​លែង​ទៅ​វិញ​ បន្ទាប់​ពី​ប្ដី​បាន​មក​ធានា​។​

​បុរស​ជា​ប្ដី​ឈ្មោះ​ សួន​ សុខ​មាន​ បាន​ ឱ្យ​ដឹង​ថា​ ការ​ចាក់​សាំង​ដុត​ផ្ទះ​នេះ​មិន​ មែន​ជា​រឿងលើក​ទី​១​ទេ​ កន្លង​មក​ក៏​ធ្លាប់​ ដូច្នេះ​ដែរ​ ហើយ​ធ្លាប់​បាន​យក​កាំបិត​ចុង​ ស្រួច​ចាក់​រូប​គាត់​ឱ្យ​របួស​ថែម​ទៀត​ផង​។​ សកម្មភាព​របស់​ប្រពន្ធ​គាត់​ធ្វើ​ដូច្នេះ​ នៅ​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​នាង​បាន​ ស្លាប់​ចោល​ ហើយ​មើលទៅ​ប្រពន្ធ​របស់​ គាត់​ដូច​ជា​មាន​ជំងឺសរសៃប្រសាទ​យ៉ាង​ ដូច្នេះ​ដែរ​។​

​អ្នក​ភូមិ​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ បាន​និយាយ​ថា​ ស្ដ្រី​ឈ្មោះ​ លឹ​ម​ រស្មី​ នេះ​ ពិតជា​មាន​សតិ​ជួន​ល្អ​និង​ពេល​ខ្លះ​ដូច​ជា​ មាន​បញ្ហា​មិន​ប្រក្រតី​មើលទៅ​ដូច​ជា​ មាន​ជំងឺសរសៃប្រសាទ​ពិតមែន​។​ យ៉ាង​ ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ មានការ​បារម្ភ​ក្រែង​នៅ​ថ្ងៃ​ណាមួយ​ស្ដ្រី​ ខាងលើ​នេះ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ខណៈ​គ្មាន​ អ្នក​នៅផ្ទះ​ នោះ​ពុំ​ដឹង​ថា​នឹង​មាន​អ្វី​កើត​ ឡើង​។​ ដូច្នេះ​បញ្ហា​នេះ​អាជ្ញាធរ​ពិសេស​ មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ក៏​គួរតែ​មាន​វិធាន​ ការណ៍​ត្រូវ​យក​ស្ដ្រី​ខាងលើ​នេះ​ទៅ​ព្យា​ បាល​ឬ​ក៏​យក​ទៅ​ទុក​នៅ​កន្លែង​ណាមួយ​ សមរម្យ​ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ អ្នក​ដទៃ​។​

​ប្ដី​ស្ដ្រី​ខាងលើ​នេះ​បាន​បញ្ជាក់​ដែរ​ថា​ កន្លង​ទៅ​នៅ​ពេល​ដែល​ប្រពន្ធ​មាន​បញ្ហា​ សតិ​មិនល្អ​នេះ​គាត់​ធ្លាប់​បាន​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ជំនាញ​ តែ​ដូច​ជា​ មិន​បាន​ប្រសើរ​សោះ​៕​ ឆ្លាម​សមុទ្រ​

dwe (4)

dwe (3)

dwe (2)

dwe (1)

dwe

dwe (5)


ចែករំលែក៖