ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ​ក្រសួងការពារជាតិ​ប្រជែង​ជាមួយ​គ្រូ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​យក​មេដាយមាស​

ចែករំលែក៖

​ភ្នំពេញ​ ៖​ គ្រូបង្វឹក​ក្រុម​កីឡាករ​អត្ដ​ ពលកម្ម​របស់​ក្រសួងការពារជាតិ​បាន​ ប្ដេជ្ញា​ថា​នឹង​ដណ្ដើម​យក​មេដាយមាស​ឱ្យ​បាន​ច្រើន​ជាង​គ្រូ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ក្នុង​ព្រឹត្ដិការណ៍​ប្រកួត​ Sport​ for​ all​ ប្រចាំឆ្នាំ​២០១៥​ នា​រសៀល​ថ្ងៃ​ទី​១២​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​លោក​ ផៃ​ សុខ​ គ្រូបង្វឹក​ក្រុម​កីឡាករ​ កីឡាការិនី​អត្ដពលកម្ម​របស់​ក្រសួង​ការ​ ពារ​ជាតិ​បាន​បង្ហាញ​ពី​ការ​តាំងចិត្ដ​ចំពោះ​ ឱកាស​ដណ្ដើម​យក​មេដាយ​ឱ្យ​បាន​ច្រើន​ ជាង​គ្រូ​អាស៊ី​អឺរ៉ុប​ ខណៈ​ដែល​វិញ្ញាសា​ ដែល​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​មាន​ចំនួន​៤​ ទៀត​ ។​

​គួរ​រំលឹក​ថា​ វិញ្ញាសា​ចំនួន​៤​ដែល​ ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នា​រសៀល​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​ដូច​ជា​ រត់​ ល្បឿន​លើ​ផ្ទៃរាប​ចម្ងាយ​៤០០​ម៉ែត្រ​ បុរស​-​នារី​,​ លោត​កម្ពស់​បុរស​-​នារី​,​ រត់​ ចម្ងាយ​១០០​ម៉ែត្រ​បណ្ដាក់​៤​នាក់​ បុរស​-​ នារី​ និង​វិញ្ញាសា​រត់​ចម្ងាយ​៥​ពាន់​ម៉ែត្រ​ បុរស​-​នារី​ ។​

​លោក​ ពៅ​ ហុ​ក​ អ្នកគ្រប់គ្រង​កីឡា​ របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​គ្រូ​ បង្វឹក​ក្រសួងការពារជាតិ​ថា​ នៅ​រសៀល​ ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខ្ញុំ​មាន​ សង្ឃឹម​ទៅ​លើ​កីឡាករ​កីឡាការិនី​របស់​ ខ្ញុំ​អាច​នឹង​ស្វែងរក​មេដាយមាស​បន្ថែម​ ទៀត​ ។​ លោក​បាន​បន្ដ​ទៀត​ថា​ បើ​ទោះ​ បី​មាន​វិញ្ញាសា​មួយ​ចំនួន​ដូច​ជា​ រត់​ ល្បឿន​លើ​ផ្ទៃរាប​ចម្ងាយ​៤០០​ម៉ែត្រ​ អាស៊ី​អឺរ៉ុប​ពុំ​មាន​កីឡាករ​ចូលរួម​ប្រកួត​ ក៏​ដោយ​ ប៉ុន្ដែ​វិញ្ញាសា​លោត​កម្ពស់​អាស៊ី​ អឺរ៉ុប​អាច​សង្ឃឹម​ដណ្ដើម​បាន​មេដាយ​ និង​នៅ​មាន​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូ​ ម៉ែត្រ​រត់​ចម្ងាយ​១០០​ម៉ែត្រ​បណ្ដាក់​៤​ នាក់​សុទ្ធតែ​សង្ឃឹម​ឈ្នះ​១០០​ភាគរយ​ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ឡាក់​ ឡុ​ច​ គ្រូ​ជំនួយ​របស់​ក្រសួងការពារជាតិ​ បានឱ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ក្រសួង​ ការពារ​ជាតិ​ដណ្ដើម​បាន​មេដាយមាស​ ចំនួន​៦​គ្រឿង​ មេដាយ​ប្រាក់​៣​គ្រឿង​ ។​ ចំណែក​លោក​ ពៅ​ ហុ​ក​ អះអាង​ថា​ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដណ្ដើម​បាន​ មេដាយមាស​ចំនួន​៥​គ្រឿង​ មេដាយ​ សំរឹទ្ធិ​៨​គ្រឿង​រួច​ហើយ​ដែរ​ ។​ ដូច្នេះ​ មេដាយ​ដែល​ត្រូវ​ប្រជែង​យក​បន្ដ​ទៀត​ ទាំង​បុរស​-​នារី​ មេដាយមាស​នៅ​សល់​ ៨​គ្រឿង​ មេដាយ​ប្រាក់​នៅ​សល់​៨​គ្រឿង​ និង​មេដាយ​សំរឹទ្ធិ​នៅ​សល់​៨​គ្រឿង​ ។​

​លោក​ ផៃ​ សុខ​ បញ្ជាក់​ថា​ វិញ្ញាសា​ ដែល​ក្រសួងការពារជាតិ​អាច​សង្ឃឹម​ ដណ្ដើម​បាន​មាន​ដូច​ជា​ រត់​ចម្ងាយ​៤០០​ ម៉ែត្រ​បុរស​-​នារី​,​ វិញ្ញាសា​រត់​ចម្ងាយ​ ១០០​ម៉ែត្រ​ផ្នែក​បុរស​ក៏​សង្ឃឹម​ដណ្ដើម​ បាន​មេដាយមាស​ដែរ​ ។​

​ចាំ​មើល​ថា​តើ​ក្រុម​ក្រសួង​ពារ​ជាតិ​ ឬ​ក៏​ក្រុម​អាស៊ី​អឺរ៉ុប​ជា​អ្នក​ដណ្ដើម​បាន​ មេដាយមាស​ច្រើន​ជាងគេ​ក្នុង​ព្រឹត្ដិការណ៍​ ប្រកួត​កីឡាអត្ដពលកម្ម​ដើម្បី​ទាំងអស់​ (Sport​ for​ all)​ ៕​ សារី​ម​

IMG_6220

IMG_6216


ចែករំលែក៖