ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្តតាកែវ​ធុំក្លិន​មិន​ស្រួល​

ចែករំលែក៖

​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្តតាកែវ​ត្រូវ​គេ​ខ្សឹបខ្សៀវ​ថា​ មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដ៏​ធំ​ក្នុង​រយៈពេល​នៃ​ការ​កាន់​អំណាច​ដ៏​យូរ​មកនេះ​ ។​ លោក​ សុក​ សិត​ ត្រូវ​គេ​រាយការណ៍​ថា​ ជា​ប្រធាន​មន្ទីរ​ដែល​ពុក​រលួយ​យ៉ាង​សុខ​ស្រួល​នៅ​ក្នុង​វិស័យ​សុរិយោដី​ និង​សំណង់​ ។​ ប្រភព​អះអាង​ថា​ រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ ការ​ចេញ​ប្លន់​កម្មសិទ្ធិ​ដីធ្លី​បាន​កម្រៃជើងសារ​យ៉ាងច្រើន​សន្ធឹក​ ។​ ក្រៅពី​នោះ​ ក៏​មានការ​កិបកេង​ថវិកាជាតិ​ដែល​ចំណាយ​ក្នុង​មន្ទីរ​នេះ​ផង​ ។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​តែ​៣-៤​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវ​លោក​សុក​ សិត​ ប្រើ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ចែក​ផលប្រយោជន៍​គ្នា​ ។​ អនុប្រធាន​មន្ទីរ​មួយ​ចំនួន​បាន​ត្រឹម​អង្គុយ​បៀម​ប៊ិក​ឡើង​ខៀវ​ធ្មេញ​ទៅ​ហើយ​ ។​ បើ​ទោះជា​យ៉ាងនេះ​ក៏​ដោយ​ លោក​ សុក​ សិត​ មិន​រវល់​នឹង​ចែករំលែក​ផលប្រយោជន៍​ដែល​បាន​ដោយសារ​អំពើ​ពុក​រលួយ​នេះ​ទៅ​ឲ្យ​មន្ត្រី​ដែល​ខំធ្វើការ​នោះ​ខ្លះ​ផង​ទេ​ ។​

​គេ​រាយការណ៍​ទៀត​ថា​ មន្ត្រី​នៅ​ក្នុង​មន្ទីរ​នេះ​ភាគច្រើន​មិន​ពេញចិត្ត​ចំពោះ​ទ​ង្វើ​ដឹកនាំ​របស់​លោក​សុក​ សិត​ នោះ​ឡើយ​។​ ប៉ុន្តែ​ធ្វើ​ម៉េច​ ចេះ​តែ​ទ្រាំ​ទៅ​ ។​ មន្ត្រី​ដែល​មិនមែន​ជា​សែស្រឡាយ​បាន​ត្រឹម​ស៊ីប្រាក់ខែ​រាជការ​ រីឯ​អ្នក​ជិត​ស្និទ្ធ​មានការ​ងារ​ធ្វើ​បាន​លុយរាប់​មិន​អស់​ ។​ មានរឿង​ច្រើន​ទៀត​នៅ​ក្នុង​មន្ទីរ​នេះ​ ៕​

1369pdt1-600x448


ចែករំលែក៖