ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រា​ជោកជាំ​ ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ចំហៀង​រង​របួសស្រាល​ សង​៥០​ដុល្លារ​បញ្ចប់រឿង​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ហា​យ​ព្រីក​ពី​ចំហៀង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ និង​អ្នក​ជិះ​ម៉ូតូ​បង្ក​រង​របួសស្រាល​ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែ​វិ​ឆ្ឆិ​ការ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​៥៣(​ហាង​ ពិដោ​ អ៊ុត​ សក់​)​ តាម​បណ្ដោយ​ផ្លូវ​៣៦០​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​។​

​បើ​តាម​សាក្សី​ដែល​ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គាត់​បាន​បើករថយន្ត​ម៉ាក​ហា​យ​ព្រីក​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2G.3789​ ទិស​ដៅ​ពីរ​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​៣៦០​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ឈប់​ចត​រថយន្ត​ដើម្បី​ចូល​ផ្ទះ​លេខ​៥៣​ មួយសន្ទុះ​ក្រោយមក​គាត់​បាន​ក្រ​លែ​ក​ឃើញ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​គ្រឿង​ម៉ាក​ហង់​ដា​ឌ្រី​ម​ សេរី​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ភ្នំពេញ​1CX.5181​ ទិស​ដៅ​ពី​លិចទៅ​កើត​(​ស្របគ្នា​ )​ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ជោគ​ជាំ​ផង​នោះ​ ក៏​បាន​រេ​ចង្កូត​មក​បុក​រថយន្ត​ហា​យ​ព្រីក​ ពី​ច​ហៀ​ង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ រីឯ​ម្ចាស់​ម៉ូតូ​បង្ក​រង​របួសស្រាល​។​ ដោយ​ឡែ​ច​យុវជន​ខាង​ភាគី​ម៉ូតូ​បង្ក​បាន​រងរ​បួ​ស្រាល​ពិតមែន​ តែ​អ​ទ្ទិ​ពល​នៃ​ស្រា​ វា​ខ្លាំង​ជាង​មនុស្ស​ធ្វើ​ឲ្យ​រូបគេ​ទប់ខ្លួន​មិន​បាន​ ត្រូវ​បាន​សាច់ញាត្តិ​ហៅ​រ៉​ម៉ក​ម៉ូតូ​កង់​បី​ដឹក​ទៅ​ផ្ទះ​វិញ​ភ្លាមៗ​។​

​ក្រោយ​ពេល​បង្កហេតុ​រួច​ខាង​សាច់ញាត្តិ​ម៉ូតូ​បង្កហេតុ​បាន​មក​សម្របសម្រួល​ដោយ​ព្រម​សងការ​ខូចខាត​ទៅ​ភាគី​រថយន្ត​ហា​យ​ព្រីក​ចំនួន​៥០$​ ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​ ៕​ ភា​រ៉ា​ ដង្កោ​

image1 image2


ចែករំលែក៖