ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​ទាំង​អាម៉ាស​ក្រោយ​ចាញ់​កីឡាករ​ វី​រ៉ា​ឆៃ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ​ទទួល​ពានរង្វាន់​ទាំង​ទឹកមុខ​ស្រពាប់​ស្រពោន​ដោយ​រង​ នូវ​ការ​អាម៉ាស់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ ទស្សនា​ដ៏​ច្រើន​ក្នុង​បរិវេណ​សង្វៀន​ អា​រី​ណា​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ក្រោយ​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​ថៃ​ ឈ្មោះ​ វី​រ៉ា​ឆៃ​ មី​ណា​យូ​ធី​ន​ ដោយ​ពិន្ទុ​ឯក​ ច្ឆ​ន្ទ​ ០-៥​ ក្នុង​កម្មវិធី​អធិរាជ​សង្វៀន​ ស៊ីម៉ងត៍​អូដ្ឋ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ត្រូវ​បាន​អ្នក​ គាំទ្រ​ហៅ​ថា​ អ្នក​ប្រដាល់​មាយាដកខ្ញី​ ។​ ចំណែក​ជ័យ​លា​ភី​ដែល​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២​គឺជា​រឿង​សំណាង​បំផុត​ក្នុង​ចំណោម​កីឡាករ​៨​ នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​អធិរាជ​ សង្វៀន​ស៊ីម៉ងត៍​អូដ្ឋ​វគ្គ​ទី​១​នេះ​ ។​

​សម្រាប់​ទិដ្ឋភាព​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ ព្រ័ត្រ​រវាង​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ នឹង​ វី​រ៉ា​ឆៃ​,​ ចាន់​វ៉េ​ត​ពុំ​បាន​បញ្ចេញ​សមត្ថ​ ភាព​ណាមួយ​គួរ​ឱ្យ​អ្នកគាំទ្រ​ចាប់​ អារម្មណ៍​ទេ​ទោះបីជា​គេ​ខំប្រឹង​ហាត់​ ប្រាណ​អស់​រយៈពេល​ជាង​៣​អាទិត្យ​មុន​ ពេល​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​ នេះ​ក៏​ដោយ​ ។​

​ផ្ទុយ​ទៅ​វិញ​ ចាន់​វ៉េ​ត​ បាន​ត្រឹមតែ​ រង​ការ​អាម៉ាស់​ចំពោះ​ការ​តស៊ូ​រហូត​ ដល់​ចប់​៥​ទឹក​ ដោយសារ​តែ​កីឡាករ​ វី​រ៉ា​ឆៃ​ មី​ណា​យូ​ធី​ន​ ទម្លាក់​ដៃ​ទុក​ឱកាស​ ឱ្យ​រូបគេ​ប៉ុណ្ណោះ​ ។​

​នៅ​ក្នុង​ចំណោម​ការ​ប្រកួត​៥​ទឹក​នោះ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ អាច​បញ្ចេញ​ស្នៀត​វាយ​ តបត​ជាមួយ​កីឡាករ​ វី​រ៉ា​ឆៃ​ បាន​ត្រឹម​ ២​ទឹក​ក៏​ត្រូវ​ វី​រ៉ា​ឆៃ​ ប្រើ​ស្នៀត​ជង្គង់​បុក​ ទៅ​លើ​ក្បាលពោះ​ចំនួន​២​ជង្គង់​និង​វាយ​មួយ​ដៃ​បណ្ដាល​ឱ្យ​ដួល​ភ្លាមៗ​ ។​ ពេល​ នោះ​អាជ្ញាកណ្ដាល​លោក​ ហង់​ ម៉ាក់​ខេន​ រាប់​ចំនួន​២​ដង​ក្នុង​ទឹក​ទី​២​ ប៉ុន្ដែ​វ៉ា​ន់​ ចាន់​វ៉េ​ត​ ព្រោះតែ​ខ្លាច​បាក់មុខ​ខ្លាំង​ចេះ​ តែ​ស៊ូទ្រាំ​ដោយ​ធ្វើ​ជា​ផ្ទាំង​ស៊ី​ប​ឱ្យ​កីឡា​ ករ​ វី​រ៉ា​ឆៃ​ ដល់​ទ្រម​ខ្លួន​ទាំង​គ្មាន​ឱកាស​ វាយ​សង​ទៅ​លើ​ វី​រ៉ា​ឆៃ​ សូ​ម្បី​តែ​បន្ដិច​។​

​ទីបំផុត​កីឡាករ​ វី​រ៉ា​ឆៃ​ ជា​អ្នក​គ្រង​ តំណែង​ជើងឯក​ពានរង្វាន់​ស៊ីម៉ងត៍​អូដ្ឋ​ ដូច​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ​ដោយ​ មាន​ថវិកា​អម​ចំនួន​២.៥០០​ដុល្លារ​ ។​ ចំណែកឯ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ទទួល​ បាន​ចំណាតថ្នាក់​លេខ​២​មាន​ពានរង្វាន់​ ១​និង​ថវិកា​ចំនួន​១.០០០​ដុល្លារ​,​ លេខ​៣​ បាន​ទៅ​លើ​កីឡាករ​ ឈាន​ ហុង​ ទទួល​ បាន​ពានរង្វាន់​១​អម​ដោយ​ថវិកា​ចំនួន​ ៥០០​ដុល្លារ​ និង​ចំណាតថ្នាក់​លេខ​៤​បាន​ ទៅ​កីឡាករ​ ថៃ​ ប៊ុ​ន​ហាន​ ទទួល​បាន​ពាន​ រង្វាន់​១​អម​ជាមួយ​ថវិកា​ចំនួន​៣០០​ ដុល្លារ​ ៕​ សារី​ម​

 

keila (2) keila (1) keila


ចែករំលែក៖